កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជូន ប្រជាពលរដ្ឋងាយរងគ្រោះ២សង្កាត់ ក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលងាយរងគ្រោះ រស់នៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២១ ពោលគឺរយះពេល២ថ្ងៃនេះ បន្តទទួលបានអំណោយជា គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយអនុប្រធានកិត្តិកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា។

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងការផ្ដាំផ្ញើជាពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យខិតខំ បន្តប្រកបរបរចិញ្ចឹមជាបន្តទៀត ដោយមានក្ដីសង្ឃឹមជានិច្ច ចំពោះបង-ប្អូនប្រជាពលរដ្ឋ, លោកស្រី អាន ផល្លា ជាពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួម បន្តទៀត ក្នុងការយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner