អភិបាលខេត្តព្រៃវែង ណែនាំឲ្យគ្រប់មន្ទីរអង្គភាព ពង្រឹងចំណុចខ្វះខាត

ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ណែនាំដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកនានា នៅក្នុងខេត្តព្រៃវែង ឲ្យពង្រឹងនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើឡើងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពី មន្ទីរអង្គភាព នានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង ១៣ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទជាច្រើនរូប ។

លោក ជា សុមេធី ថ្លែងថា ចំពោះបញ្ហាប្រឈមនានាដែលបានលើកឡើងនៅក្នុងអង្គប្រជុំ យើងត្រូវខិតខំជំរុញយក ចិត្តទុកដាក់ ពួតដៃគ្នាធ្វើការងារដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានកាន់ប្រសើឡើង នឹងឲ្យសម្រេចជា ផ្លែផ្កានៅពេលខាងមុខ។

មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង រាយការណ៍នៅលទ្ធផលរបស់ខ្លួន ដែលបានអនុវត្តកន្លងមក សម្រេចបាន និងបញ្ហាប្រឈមនានារបស់ស្រុកនីមួយៗ ដើម្បីដោះស្រាយ និងពិភាក្សារកដំណោះស្រាយឲ្យបានល្អប្រសើរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner