ប្រធានសហព័ន្ធកីឡាប៉េតង់ គ្រោងបន្លាយពេលវេលាប្រកួតចាប់ពីឆ្នាំក្រោយទៅ ដើម្បីផ្តល់ឪកាសអោយការប្រកួតប្រជែងកាន់តែខ្លាំង ស្របពេលក្រុមចូលរួមពីមួយឆ្នាំទៅមួយ កាន់តែច្រើន

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលរៀបចំពីថ្ងៃទី២៩ដល់៣១ ខែមករា ឆ្នាំ២០២១ គឺចាត់ទុកជាកំណត់ត្រាថ្មីមួយទៀត ដោយមានកីឡាករ កីឡាការិនីកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។


ឯកឧត្តម ស សុខា លើកឡើងទៀតថា ដោយមើលឃើញពីការចូលរួមយ៉ាងផុសផុលបែបនេះ សហព័ន្ធគ្រោងបន្លាយពេលវេលាប្រកួតពីរយៈពេល៣ថ្ងៃទៅ៥ថ្ងៃ ដើម្បីផ្តល់ឪកាសអោយការប្រកួតប្រជែងកាន់ខ្លាំង ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់គណៈកម្មាការក្រុមការងារឲ្យប្រុងប្រយ័ត្នខ្ពស់វិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល គឺត្រូវវាស់កម្តៅ បាញ់អាកុល និងពាក់ម៉ាស ការពារជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើរឲ្យគណៈកម្មាការចៅក្រម-អាជ្ញាកណ្តាល ត្រូវកាត់សេចក្តីប្រកបដោយតម្លាភាព សុក្រឹតភាព មិនលម្អៀង ។ ឯកឧត្តម បានផ្តាំផ្ញើរ ដល់កីឡាករ កីឡាការិនីវ័យក្មេងត្រូវប្រឹងប្រែងឲ្យខ្លាំងបង្កើនសមត្ថភាព និងបច្ចេកទេស ដើម្បីអោយក្លាយខ្លួនជាកីឡាករ កីឡាការិនីប្រកបដោយសក្តនុពលត្រៀមធ្វើការប្រកួតប្រជែងតំណាងអោយកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


គួរបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ គឺជាការដុះខាត់សមត្ថភាពអត្តពលិកកីឡាប៉េតង់ ត្រៀមចូលរួម ជើងឯកពិភពលោក, ជើងឯក Beach Games , ជើងឯកអាស៊ី, ជើងឯកអាស៊ីអាគ្នេយ៍, ស៊ីហ្គេម, មេគង្គហ្គេម, និងជើងឯកសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ជាដើម ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ លោក សូម៉ៃ សុខគា បានបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ មានសមាគម និងក្លិប បណ្តារាជធានី-ខេត្ត ចំនួន៥៩ចូលរួម និងប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុប៤៥២នាក់ ប្រកួតលើ៦វិញ្ញាសា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner