រដ្ឋមន្ដ្រី វង សូត ណែនាំដល់គ្រួសារក្រីក្រ

ព្រៃវែង៖ ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញដល់គ្រួសារក្រីក្រ ត្រូវខិតខំ ប្រឹងប្រែងយកសាច់ប្រាក់ ដែលទទួលបានពីរាជរដ្ឋាភិបាលទាំងជាង៧០ម៉ឺនគ្រួសារ ក្នុងកំឡុងពេលនៃ ការរីករាលដាលជំងឺ កូវីដ-១៩ យកទៅប្រកបមុខរបរចិញ្ចឹម ជីវិត និងបង្កើតការងារដាំដុះ ចិញ្ចឹម សត្វដើម្បីបង្កើនជីវភាពឲ្យ ល្អប្រសើរ។

ឯកឧត្តម វង សូត ថ្លែងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណវត្តទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម វង សូត បញ្ជាក់ថា គ្រួសារដែលក្រីក្រកំឡុងពេលកូវីដ១៩ ប្រសិនបើបញ្ហាវិបត្តិកូវីដត្រូវរលាយសាបសូន្យទៅវិញ ការជួយឧបត្តម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលត្រូវបិទបញ្ចប់ដែល ខណៈបច្ចុប្បន្នបានផ្តល់បីខែទៀត ក្នុងឆ្នាំ២០២១ រួមមាន ៖ ខែមករា កុម្ភៈ និងមីនា ប៉ុន្តែចំពោះស្ត្រីក្រីក្រ និងកុមារ នៅតែទទួលការគាំពាសង្គម ឧបត្ថម្ភសាច់ប្រាក់ជារៀងរហូត។

ឯកឧត្តម វង សូត និងលោកស្រី អញ្ជើញចុះពិនិត្យការកសាងអគាវិទ្យាល័យជាច រួចមកបន្តដំណើរពិនិត្យការសាងសង់ មណ្ឌលសុខភាព ឃុំជាច ហើយចុងក្រោយចុះពិនិត្យការសាងសង់កុដ្ឋព្រះសង្ឃនៅវត្តជាច ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner