​ក្នុង​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ​American​ ​Air​line​s ​បាត់បង់​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន​៨​.​៩​ពាន់​លាន​ដុល្លារ​ ​ជា​ការ​ខាតបង់​ច្រើនជាង​គេ​បំផុត​ក្នុង​កំណត់​ត្រា​របស់​ខ្លួន

​អាមេរិក​៖​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​បាន​បង្ហាញ​ពី​ការ​ខាតបង់​ប្រាក់សុទ្ធ​ជិត​២​.​២​ពាន់​លាន​ដុល្លារ​ ​ឬក៏​៣​.​៨​១​ដុល្លារ​ក្នុង​មួយ​ភាគ​ហ៊ុន​នៅ​ក្នុង​ត្រីមាស​ទី​៤​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​បើ​ធៀប​នឹង​ប្រាក់ចំណេញ​៤​១​៤​លាន​ដុល្លារ​ ​ឬក៏​៩​៥​ដុល្លារ​ក្នុង​មួយ​ភាគ​ហ៊ុន​ ​កាលពីឆ្នាំមុន​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ ​ក៏បាន​រាយការណ៍​ពី​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​ចំនួន​៨​.​៩​ពាន់​លាន​ដុល្លារ​ផង​ដែរ​ ​ដែល​ជា​ការ​ខាតបង់​ដ៏​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​កំណត់​ត្រា​របស់​ខ្លួន​ ​ព្រោះតែ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ ​និង​ការ​បិទ​ប្រទេស​ ​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិ​ស​័​យ​អាកាសចរណ៍​ក្នុង​ឆ្នាំ​២​០​២​០​ ​។​

ទោះជាយ៉ាងណាក៏ដោយ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​សង្ឃឹម​ថា​ ​ការ​ធ្វើអាជីវកម្ម​របស់​ខ្លួន​នឹង​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​ដោយសារតែ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ត្រូវ​បាន​ចែកចាយ​កាន់តែ​ច្រើន​ ​៕​ ​ប្រភព​៖​ ​A​BC​News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner