​ក្រុមហ៊ុន​ Bo​e​in​g​ ​ប្រកាស​ខាតបង់​ប្រាក់​ប្រចាំ​ឆ្នាំ​ជិត​១​២​ពាន់​លាន​ដុល្លារ​ ​និង​ពន្យារពេល​ចេញ​លក់​យន្តហោះ​ថ្មី​ 777X ​របស់​ខ្លួន​រហូតដល់​ឆ្នាំ​២​០​២​៣

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​ប៊ូ​អ៊ី​ង​ ​បាន​រាយការណ៍​ពី​កំណត់​ត្រា​ខាតបង់​ប្រាក់​ប្រចាំ​ឆ្នាំ​រហូតដល់​១​១​.​៩​ពាន់​លាន​ដុល្លារ​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​ក៏បាន​ខាតបង់​ប្រាក់​ចំនួន​៦​.​៥​ពាន់​លាន​ដុល្លារ​ពី​ការ​ពន្យារពេល​ចេញ​លក់​យន្ដហោះ​ថ្មី​ 777X ​របស់​ខ្លួន​ ​។​

ការ​ពន្យារពេល​លក់​យន្តហោះ​ថ្មី​ 777X ​បាន​រួមចំណែក​ធ្វើ​ឱ្យ​ខាតបង់​នៅ​ត្រីមាស​ទី​ ​៤​ ​របស់​ក្រុមហ៊ុន​រហូតដល់​៨​.​៤​ពាន់​លាន​ដុល្លារ​ ​ដោយ​នាំ​ឱ្យ​មានការ​ខាតបង់​សរុប​សម្រាប់​ឆ្នាំ​ ​២​០​២​០​កន្លងទៅ​នេះ​ ​កើន​ឡើង​ដល់​១​១​.​៩​ពាន់​លាន​ដុល្លារ​ ​ដែល​ជា​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​ដ៏​ធំបំផុត​មិនធ្លាប់​មាន​ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ប្រាក់ចំណូល​របស់​ខ្លួន​ត្រូវ​បំផ្លាញ​ ​ដោយសារ​ការ​បដិសេធ​ការ​បញ្ជាទិញ​ពី​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ ​ដែល​បង្កឡើង​ដោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​និង​ការ​ផ្អាក​យន្តហោះ​ម៉ូឌែ​ល​ 737 ​MA​X ​របស់​ខ្លួន​រយៈពេល​២​០​ខែ​ ​ដែល​ឥឡូវ​រំពឹង​ចែកចាយ​ដំបូង​នូវ​យន្តហោះ​ 777X ​ដែល​មាន​តួខ្លួន​ធំ​ទូលាយ​នៅ​ចុង​ឆ្នាំ​២​០​២​៣​ខាងមុខ​ ​មិនមែន​នៅ​ចុង​ឆ្នាំ​២​០​២​២​ដូច​ការ​គ្រោងទុក​នោះ​ទេ​ ​៕​ ​ប្រភព​៖​ ​Business​ ​inside​r

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner