4 ឆ្នាំក្នុងអាណិត្តរបស់លោក Trump មហាសេដ្ឋី 10 រូបនេះរកបានចំណូលច្រើនជាងគេបំផុត

បរទេស ៖ ទោះបីជាលោក Donald Trump បានចាកចេញពីតំណែងទៅហើយក្តី ប៉ុន្តែ 4 ឆ្នាំកន្លងមកនេះលោកពិតជាបានជួយ
ដល់អាមេរិកមិនតិចនោះទេ ជាពិសេសមហាសេដ្ឋីពាន់លានទាំង 10នាក់ដូចមានរាយឈ្មោះនៅខាងក្រោមនេះ។

ពួកគេមានទ្រព្យសម្បតិ្តបញ្ចូលគ្នាសរុបដល់ទៅប្រមាណ 2.9 ទ្រីលានដុល្លារនៅមុនពេលដែលលោក Trump ឡើងកាន់តំណែងនៅក្នុងឆ្នាំ 2016 ហើយ
មកដល់បច្ចុប្បន្នត្រូវបាន Forbes ជឿជាក់ថាទ្រព្យសម្បតិ្តរបស់ពួកគេទាំង 10 នាក់នេះបានកើនឡើងដល់ទៅ 1 ទ្រីលានដុល្លារដែលភាគ
ច្រើនគឺបានមកពីទីផ្សារភាគហ៊ុន មានសន្ទុះកើនឡើងដល់ទៅ 60 ភាគរយក្នុងរយៈពេលសរុប 4 ឆ្នាំ។

មហាសេដ្ឋីទាំង 10 ដែលត្រូវបាន Forbes ចេញផ្សាយថាគឺជាអ្នកដែលអាចប្រមូលបានទ្រព្យសម្បត្តិច្រើនបំផុតក្នុងរយៈពេល
4 ឆ្នាំនេះ រួមមាន ៖

10.លោក Larry Ellison មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 79 ពាន់លានដុល្លារ។លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 30 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

9.លោក Rob Walton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 66 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 32 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

8.លោក Jim Walton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 67 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 32 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

7.លោក Alice Wilton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 67 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 33 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

6.លោក Bill Gates មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 117 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 35 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

5.លោក Dan Gilbert មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 44 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 39 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

4.លោក Mark Zuckerberg មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 96 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 44 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

3.លោក Steve Ballmer មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 73 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 44 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

2.លោក Elon Musk មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 90 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 79 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។

1.លោក Jeff Bezos មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 189 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 121 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner