សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ 150 កន្លែងសម្រាប់ឆ្នាំសិក្សា 2020-2021

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន 150 កន្លែងដល់សិស្សានុសិស្សសម្រាប់ឆ្នាំសិក្សា 2020-2021 ។ អាហារូបករណ៍នេះ សិក្សានៅពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ ចំនួន 100កន្លែង និងវិទ្យាស្ថានអាស៊ីសច្ចៈ ចំនួន 50កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើនៅថ្ងៃទី29 ខែមករានេះ។

បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង)។ ចំណែកសិស្សទើបជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ 2021 ត្រូវមានឯកសាបញ្ជាក់ពីមន្ទីរអប់រំ យុវជន និងកីឡា។

បេក្ខជន-បេក្ខនារី ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (អាគារខេមរានី)។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906 006 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2021៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner