​ប្រមុខ​អង្គការសហប្រជាជាតិ​ទទួលការចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចរាល់​ហើយ

​អាមេរិក​៖​ ​យោង​តាម​ប្រភព​ពី​គេហទំព័រ​ផ្លូវការ​របស់​អង្គការសហប្រជាជាតិ​បាន​អោយ​ដឹង​ថា​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែរែ​ស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចហើយ​ ​។​

លោក​ ហ្គូទែរែ​ស​ ​មាន​អាយុ​៧​១​ឆ្នាំ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​នៅ​ឯ​វិទ្យាល័យ​ ​អា​ដ​ឡៃ ស្ទេវិ​ន​សុ​ន​ ​ក្នុង​សង្កាត់​ ប្រុ​ន​ស៍ ​ដែល​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​ពី​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូ​យ៉​ក ​ដោយ​លោក​​​មាន​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​ ​គឺ​ដោយ​ផ្អែកលើ​អាយុ​របស់​លោក​ ​។​

សូម​ជម្រាប​ថា​ ​ប្រជាជន​នៅ​ទីក្រុង​ញូ​យ៉​ក ​ដែល​មាន​អាយុ​លើស​ពី​៦​៥​ឆ្នាំ​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ក្រុម​មនុស្ស​មាន​អាទិភាព​ ​ក្នុង​នោះ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​នៅ​សាលារៀន​ ​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​សាធារណៈ​ ​និង​ ​បុគ្គលិក​លក់ទំនិញ​នៅ​តាម​ហាង​ ​ក៏ដូចជា​អាជ្ញាធរ​ដោះស្រាយ​គ្នា​មានអាសន្ន​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner