​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​បញ្ជាក់​ថា​ ​ការ​ផ្អាក​លក់​យន្តហោះ​ ​F​-35 ​របស់​សហរដ្ឋអាមេរិក​ ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​-អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ឡើយ

​អ៊ីស្រាអែល​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​លោក​ ប៊ិ​ន​ចា​មីន​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ការ​សម្រេច​ចិត្ត​ផ្អាក​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ច​ម្បាំ​ង​ដ៏​ទំនើប​ ​F​-35 ​របស់​សហរដ្ឋអាមេរិក​ ​ទៅ​អោយ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ ​រវាង​អ៊ីស្រាអែល​ជាមួយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ឡើយ​ ​។​

ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​កើតមានឡើង​បន្ទាប់ពី​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ផ្អាក​កញ្ចប់​នៃ​កា​រលក់​យន្តហោះ​ ​F​-35 ​ទៅ​អោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​និង​អាវុធ​ទៅ​អោយ​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ជា​បណ្តោះអាសន្ន​ ​ដើម្បី​មានឱកាស​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​កញ្ចប់​ទាំងនោះ​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​កន្លងមក​ ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ច​ម្បាំ​ង​ដ៏​ទំនើប​ ​F​-35 ​ត្រូវ​ទទួល​បាន​នូវ​ការ​អនុម័តយល់ព្រម​ពី​អតីត​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បន្ទាប់ពី​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​បាន​ព្រមព្រៀង​កាលពីឆ្នាំមុន​ ​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ឡើងវិញ​ជាមួយ​អ៊ីស្រាអែល​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner