​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សន្យា​ជួយ​អោយ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភាតំណាងរាស្ត្រ​ឡើងវិញ

​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សន្យា​ថា​ ​រូបលោក​នឹង​ព្យាយាម​ជួយ​អោយ​គណបក្ស​សាធារណរដ្ឋ​ ​គ្រប់គ្រង​សភាតំណាងរាស្ត្រ​ឡើងវិញ​ ​នៅ​ក្នុង​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​នៅ​ឆ្នាំ​២​០​២​២​ ​។​

ការ​អះអាង​បែប​នេះ​បាន​កើតមាន​ស្រប​ពេល​ដែល​លោក​ ​ត្រាំ​ ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​សំឡេង​ភាគតិច​ ​នៃ​សភាតំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​ ​លោក​ ខេវិ​ន​ ​ម៉ា​ខា​ធី​ ​នៅ​ឯ​រ​ម្ម​ណី​យ​ដ្ឋា​ន​ ​ម៉ា​អេឡាហ្គោ ​ក្នុង​ទីក្រុង​ ​ផា​ម​ប៊ិច​ ​រដ្ឋ​ ផ្ល័​រ​រី​ដា​ ​ជាទី​ដែល​លោក​ ​ត្រាំ​ ​កំពុង​ស្នាក់​នៅ​ ​ចាប់តាំង​ពី​លោក​ចាកចេញ​ពី​សេតវិមាន​ ​កាលពី​ថ្ងៃ​២​០​ ​ខែ​មករា​កន្លងទៅ​ ​។​ ​ជំនួប​រវាង​លោក​ ​ត្រាំ​ ​និង​លោក​ ​ម៉ា​ខា​ធី​ ​ខាងលើ​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​លោក​ ​ត្រាំ​ ​កំពុង​ប្រឈមមុខនឹង​សវនាការ​មួយ​នៅ​ក្នុង​ព្រឹទ្ធសភា​ ​នា​ខែកុម្ភៈ​ខាងមុខនេះ​ ​ក្រោយ​សភាតំណាងរាស្ត្រ​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ​ ​បោះឆ្នោត​ចោទប្រកាន់​លោក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ពី​បទ​ញុះញង់​ឱ្យ​ក្រុម​អ្នក​គំា​ទ្រ​រូបលោក​វាយប្រហារ​លើ​វិមាន​សភា​ ​។​

តែ​ទោះជាយ៉ាងណាក៏ដោយ​ ​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​នៅតែ​យល់ឃើញ​ថា​ ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​នឹង​រួចខ្លួន​ការ​ពី​ការ​កាត់ទោស​នៅ​ក្នុង​សវនាការ​ព្រឹទ្ធសភា​ជាថ្មី​ម្ដងទៀត​ ​ដោយសារតែ​សមាជិកព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ ​ភាគច្រើន​នៅតែ​បន្ត​គាំទ្រ​រូបលោក​ដដែល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner