អង្គការ UNFPAផ្ដល់សម្ភារៈ១ពាន់ឃីតដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ

តំណាងប្រចាំប្រទេសអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅថ្ងៃស២៩មករាឆ្នាំ២០២១ បានប្រគល់ជំនួយជាឃីតចំនួន១០០០ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ។ ក្នុងពិធីប្រគល់ជំនួយមនុស្សធម៌ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើឡើងក្នុងជំនួបពិភាក្សារការងាររវាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយលោក ដានីញែល អាលេមូ(Mr.Alemu Daniel) តំណាងស្តីទីមូលនិធិសហប្រជាជាតិដើម្បីប្រជាជនប្រចាំប្រទេសកម្ពុជា។

លោក ដានីញែល អាលេមូ(Mr.Alemu Daniel) បានថ្លែងថា ដោយឈរលើមូលដ្ឋានសិទ្ធមនុស្ស និងគោលការណ៍សមភាពយេនឌ័រ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដើម្បីកំណត់ ទទួលស្គាល់ និងឆ្លើយតបទៅនឹងបញ្ហាប្រជាជន និងសមភាពយេនឌ័រ។ ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ ជាពិសេសស្រ្តីមានផ្ទៃពោះ និងស្ត្រីដែលមានហានិភ័យខ្ពស់ដោយអំពើហិង្សាទាក់ទងនិងយេនឌ័រ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាប លោក ដានីញែល អាលេមូ (Mr.Alemu Daniel) ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣ និងស្នើឱ្យស្វែងរកលទ្ធភាពក្នុងការសហការជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពនោះ។ សូមបញ្ជាក់ផងដែរថា សម្ភារៈប្រើប្រាស់ដែលមូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ប្រគល់ជូននាពេលនោះរួមមាន ឃីត១ពាន់ មានតម្លៃប្រមាណ១ម៉ឺន៥ពាន់៧៩០ដុល្លា។ សំភារៈទាំងនោះ ត្រូវបានលោកទេសរដ្ឋមន្រ្តីក៏បានចាត់ចែងឱ្យថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងយកទៅចែកជូនដល់ពលករដែលត្រលប់មកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីសក្ក័ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner