អំណោយរសប់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ត្រូវបានបរ្គល់ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួសជុលទីតាំងរងគ្រោះដោយទឹកជំនន់កន្លងមក

អត្ថបទដោយ៖
ធី ដា

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩មករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន៤៥តោន និងលូចំនួន១២០កង់ ជូនដល់ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងទីតាំងដែលរងគ្រោះដោយទឹកជំនន់កន្លងមក ស្ថិតនៅវរសេនាតូចថ្មើរជើងលេខ៥១៣,៥១៤ និងទីបញ្ជាការកងពល។

ពិធីប្រគល់ និងទទួលនោះ បានធ្វើឡើង នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ និងអនុសេនីយ៍ឯក វ៉ាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។

ជំនួសមុខជូន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល តែងតែគិតគូពីសុខទុក្ខរបស់កងទ័ព តាមរយៈការផ្តល់នូវ ថវិកា សម្ភារប្រើប្រាស់ ក៏ដូចជាជួយសាងសង់អាគារ ជំរំជម្រកស្នាក់នៅ និងបំពេញនូវភាពខ្វះខាតចាំបាច់ជាច្រើនទៀត ក្រៅពីនោះក៏មាននូវសម្ភារះ និងស័ង្កសីសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner