​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​បង្ហាញ​អត្តសញ្ញាណ​អ្នកនិពន្ធ​បទភ្លេង​ “​កាត់​ឆុង​” ​របស់​លោក​ ​ព្រាប​ ​សុវត្ថិ​ ​និង​កញ្ញា​ ​តន់​ ​ចន្ទ​សី​ម៉ា​

​ភ្នំពេញ​៖​ ​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នកនិពន្ធ​បទភ្លេង​ “​កាត់​ឆុង​” ​របស់​លោក​ ​ព្រាប​ ​សុវត្ថិ​ ​និង​កញ្ញា​ ​តន់​ ​ចន្ទ​សី​ម៉ា​ ​ដែល​កំពុង​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ ​និង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ ​។​

បងប្អូន​ពិតជា​ជ្រាប​ច្បាស់​ហើយ​ ​បទ​ចម្រៀង​រួមគ្នា​របស់​កញ្ញា​ ​តន់​ ​ចាន់​សី​ម៉ា​ ​និង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​គឺ​បទ​ “​កាត់​ឆុង​” ​ដែល​បច្ចុប្បន្ននេះ​កំពុងតែ​ល្បី​ ​និង​មានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​យុវជន​-​យុវនារី​នៅ​ក្នុង​សង្គម​ខ្មែរ​ ​។​ ​បទ​ដំបូង​ក្នុង​អាល​ប៊ុ​ប​ពិសេស​នេះ​ ​ត្រូវ​បាន​និពន្ធ​ទំនុក​ភ្លេង​ដោយ​លោក​ ​សាក់​ ​ធា​រិទ្ធ​ ​។​ ​លោក​ ​សាក់​ ​ធា​រិទ្ធ​ ​គឺជា​អ្នក​ពន្ធ​ល្បីឈ្មោះ​ ​ធ្លាប់​មាន​ស្នាដៃ​ជាច្រើន​បទ​កន្លងមក​ ​ហើយ​បច្ចុប្បន្ន​គាត់​ជា​អ្នកនិពន្ធ​កុងត្រា​ប្រចាំ​ក្នុង​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​។​ ​តាមរយៈ​ ​Channel​ ​G​a​lax​y​ N​a​vat​r​a​ ​បង្ហាញ​អោយ​ដឹង​ពី​បទ​ “​កាត់​ឆុង​” ​ត្រូវ​បាន​និពន្ធ​បទភ្លេង​ដោយ​លោក​ ​សាក់​ ​ធា​រិទ្ធ​ ​។​

​បទ​ចម្រៀង​ច្រៀង​រួមគ្នា​របស់​កំពូល​តារា​ចម្រៀង​ ​ព្រាប​ ​សុវត្ថិ​ ​និង​ ​តន់​ ​ចន្ទ​សី​ម៉ា​ ​ក្នុង​អា​ល់ប៊ុ​ម​ដំបូង​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​គ្រាន់តែ​ចេញ​មិនបានប៉ុន្មានថ្ងៃផង​ ​មាន​អ្នកទស្សនា​ជាច្រើន​លាន​ដង​ទៅ​ហើយ​ ​ដែល​នេះ​បង្ហាញ​អោយ​ឃើញ​ថា​ វិ​ស​័​យ​សិល្បៈ​ចម្រៀង​ខ្មែរ​កាន់តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ​ហើយ​វាក៏ជា​កម្លាំង​ច​លក​រ​មួយ​ផង​ដែរ​ ​ដើម្បី​លើក​ចិត្ត​អោយ​ផលិតករ​ ​និង​អ្នកនិពន្ធ​បទ​ចម្រៀង​ ​មាន​ទឹកចិត្ត​ត​ស៊ូធ្វើការ​ងារ​លើ​វិថី​សិល្បៈ​ទៅមុខ​ទៀត​ ​ដើម្បី​បំពេញ​តាម​សេចក្តីត្រូវ​ការ​របស់​ទស្សនិកជន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner