បទចម្រៀង៥បទរបស់លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បង្ហាញថា ជាដៃគូរស័ក្កិសមបំផុតសម្រាប់បទចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ផលិតកម្ម Galaxy Navatra បាននិងកំពុងតែសម្រុកបញ្ចេញអាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយ ដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់ កំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា មានបទច្រើនជាងគេ ហើយសុទ្ធតែ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលនិយមគាំទ្រស្នាដៃ និងទំនុកភ្លេងថ្មីរបស់អ្នកនិពន្ធខ្មែរ ។
![](https://asset.ams.com.kh/central/media/2021/01/IMG_5373-1024x576.jpg)
បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញ មានដល់ទៅ៥បទ ហើយ សុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ ។ បទ “កាត់ឆុង” ជាបទដែល ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូង បន្ទាប់មកមានបទ ” ប្រហុក” បទ” រកស៊ី ជាមួយយក្ស” បទ ” អរគុណកាមេរ៉ា” និងបទ “មាន់កម្សត់” ហើយបទនីមួយៗគ្រាន់តែ ចេញ ភ្លាមអ្នកទស្សនារាប់លានដងនៅលើបណ្តាញសង្គមនានា ។
![](https://asset.ams.com.kh/central/media/2021/01/IMG_5372-1024x576.jpg)
លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានបញ្ជាក់អោយដឹងថា ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់ នៅក្នុងផលិតកម្ម ហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ ។ អ្នកដឹកនាំផលិតកម្មរូបនេះបន្ថែមថា បន្ទាប់ពីបានបញ្ចេញបទចូលឆ្នាំថ្មីប៉ុន្មានបទមកនេះឃើញថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុត សម្រាប់បទចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែនមានតែ៥បទនោះទេ ពោលបើតាមផែនការនោះ គឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរច្រៀង ។
![](https://asset.ams.com.kh/central/media/2021/01/IMG_5369-1024x576.jpg)
ចង់ដឹងថាទាំង៥បទសម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ”ប្រហុក”
ទី៣/បទ”រកស៊ីជាមួយយក្ស”
ទី៤/បទ” អរគុណកាមេរ៉ា”
ទី៥/បទ”មាន់កម្សត់”