ទូរទស្សន៍ និងថាសតេជោTV ចំនួន៤០ឈុត ត្រូវបានប្រគល់ជូនដល់គ្រឹះស្ថានសិក្សាក្នុងខេត្តបន្ទាយមានជ័យដើម្បី លើកកម្ពស់ការអប់ រំពី ចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក

អត្ថបទដោយ៖
ជា សេឌី

ទូរទស្សន៍ និងថាសតេជោ TV ចំនួន៤០ឈុត   ត្រូវបានប្រគល់ជូនដល់គ្រឹះស្ថានសិក្សាចំណេះទូទៅ ដែលយកធ្វើជាទីតាំងចត្តាឡីស័កកម្រឹត១(QC1)  និងកម្រឹត២(QC2) របស់រដ្ឋបាលខេត្តចំនួន៣ នៅព្រំដែនកម្ពុជា ថៃ ដែលទីនោះបានខ្ចីយកប្រើប្រាសសម្រាប់ពលករខ្មែរវិលពីប្រទេសថៃ សម្រាប់ទទួលពិនិត្យ យកវត្ថុសំណាករកមេរោគកូវីដ១៩ និងស្នាក់នៅធ្វើចត្តាឡីស័ក ។

ពិធីប្រគល់-ទទួលទូរទស្សន៍ និងថាសតេជោTV ធ្វើនៅមន្ទីរអប់រំ យុវជននិងកីឲឡាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង្ស ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  លោកឈួ     ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត ។

សូមជម្រាបថាដោយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមាននៅសហគមន៍ប្រទេសថៃ ដូចនេះហើយរាជរដ្ឋាភិបាលបានសម្រចយកគ្រឹះស្ថានសិក្សាមួយចំនួនដែលជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើជាទីតាំងចត្តាឡីស័ក សម្រាប់ពលរដ្ឋខ្មែរត្រលប់មកក្នុងប្រទេសវិញ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្ដរមានជ័យ ។ ដែលក្នុងនោះខេត្តបាត់ដំបងចំនួន ១១ឈុត ខេត្តបន្ទាយមានជ័យចំនួន១៤ឈុត និងខេត្ត ឧត្ដរមានជ័យចំនួន១៥ឈុត ។ សម្ភារៈដែលក្រសួងប្រគល់ជូននេះគឺបានមកពីការឧបត្ថម របស់សហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ។

ឯកឧត្ដម អ៊ុ រាត្រី  បានថ្លែងថា គិតត្រឹមចុង ខែមករា ឆ្នាំ២០២១ ទូទាំងខេត្តទទួលពលករខ្មែរវិលពីប្រទេសថៃជាង១ម៉ឺននាក់ ។ ក្នុងនោះ ចំនួនពលករខ្មែរស្នាក់នៅនិងធ្វើចត្តាឡីស័កចំនួន ជាង៤.០០០នាក់  /ស្រី២.០០០ប្លាយនាក់ ។ ពោលគឺស្នាក់នៅ និងធ្វើចត្តាឡីស័កក្នុងគ្រឹះស្ថានសិក្សាចំនួនជិត៣.០០០នាក់ /ស្រីជាង១.០០០នាក់ ។ ឯកឧត្ដម អភិបាលខេត្តបន្តថា ៖ ក្នុងនោះមានអ្នកវិជ្ជមានកូវីត១៩ រកឃើញនៅខេត្តនេះមានជិត៤០នាក់ ។ តែត្រូវបានពិនិត្យ ព្យាបាល រួចជាសះស្បើយ ហើយនៅសល់តែ១២នាក់ប៉ុណ្ណោះ ។

ហើយនៅថ្ងៃទី៣០ ខែមករា បានសះស្បើយ២នាក់ទៀត ។

ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ ការប្រគល់ជូននូវទូរទស្សន៍ និងថាសតេជោ TV ទាំងអស់នេះ គឺជាជំនួយមួយយ៉ាងសំខាន់ដល់ការសិក្សាពីចម្ងាយរបស់សិស្សានុសិស្សដែលមិនមានថ្នាក់រៀនគ្រប់គ្រាន់ព្រោះសាលាត្រូវបានយកធ្វើជាទីតាំងចត្តាឡីស័ក។

ទន្ទឹមនឹងនេះលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ជំនាញគ្រប់លំដាប់ថ្នាក់ និងក្រុមការងារនៃគណៈកម្មការខេត្ត ស្រុក អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងវិធានការ ការពារការរីករាលដាលនៃជំងឺ កូវីដ-១៩បានយ៉ាងល្អប្រសើរ ។ ជាពិសេសផងដែរគឺក្រុមការងារសហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ ដែលបានរួមចំណែក ជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគ្រា ដ៏លំបាកនេះ៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner