ឯកឧត្តម វ៉ា ថន ផ្តាំផ្ញើរដល់សមាជិក ដែលទើបប្រកាសបញ្ជូលជាសមាជិកថ្មី ត្រូវចូលរួមបំរើប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួម កសាងប្រទេសឲ្យកាន់តែរីកចម្រើន

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពជាខេត្តក្រចេះ បានផ្តាំផ្ញើឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ដែលប្រកាសបញ្ចូលជាសមាជិកថ្មី ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្ស ជាពិសេសប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មានប្រសាសន៍ផ្ដាំផ្ញើបែបនេះ ខណៈដែលឯកឧត្តម ប្រធានបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៤៤៣នាក់ នៅក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ  កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។

ឯកឧត្តម វ៉ា ថន បញ្ជាក់ថា ការសម្រេចចិត្តខ្ពស់ក្នុងការចូលជាសមាជិក នៃគណ:បក្សប្រជាជនកម្ពុជានាពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន  ពីព្រោះគណក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត ដែលជាការរស់រានមានជីវិតទី២របស់ប្រជាជនកម្ពុជា ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណ:បក្សប្រជាជនកម្ពុជាផងដែរ ដូច្នេះសូមបងប្អូនបន្តគាំទ្រនូវគោលនយោ បាយដឹកនាំរបស់សម្តេច និងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា ឲ្យឆ្ពោះទៅមុខបន្តទៀត និងធ្វើខ្លួនជាយុវជនល្អ សម្រាប់មូលដ្ឋាន និងសង្គមជាតិ។

ឯកឧត្តម បន្តថា   គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកប ដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ ។

ឯកឧត្តម បានប្រគល់កុំព្យូទ័រ១ ម៉ាស៊ីនព្រីន១គ្រឿង រួមនិងថវិការ២០០ដុល្លា ដល់រដ្ឋបាលឃុំ  និងបានឧបត្ថម្ភថវិកាដល់សមាជិកថ្មី៤៤៣នក់ ក្នុងម្នាក់នូវថវិកា២ម៉ឺនរៀលផងដែរ ៕ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner