អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាដើម្បីសាងសង់ ឧបដ្ឋានសាលា

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហាក់ ម៉ុងហួត អភិបាលនៃគណ:អភិបាល ស្រុក តាំងគោក និងព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក និងជាព្រះចៅអធិការវត្តថ្លា បានដឹកនាំប្រារព្ធ ពីធីបញ្ចុះបឋមសិលា ដើម្បី សាងសង់ ឧបដ្ឋានសាលា ទំហំ១៦.២ម៉ x ៣៦ម៉ ក្នុងវត្តថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាអំណោយមហាគ្រួសារ ឯកឧត្តម អ៊ុ សឿង និងលោកជំទាវមហាឧបាសិកា មុំ តាំងយឿ ព្រម ទាំងកូនចៅបានចូលរួមថវិកាចំនួន ២០០០០$(ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក) ពិធីនោះ ក៏មាន ការអញ្ជើញ ចូលរួម ពីឯកឧត្ដម លោកជំទាវ មន្រ្តីរាជការនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំង គណៈគ្រប់ គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងពុទ្ធបរិស័ទ សរុប៤០០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សោភារិទ្ធ ក៏បានលើកឡើងអំពីជីវប្រវត្តិរបស់ឯកឧត្តម អ៊ុ សឿង និងលោកជំទាវមហាឧបាសិកា មុំ តាំងយឿ ដែលដែលកាលលោកនៅ មានព្រះជន្ម នៅឡើយ លោកតែងតែយកចិត្តទុកដាក់ចូលរួមកសាងជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ដូចជា វត្តអារាម សាលារៀនជាដើម ហើយជាក់ស្ដែងនេះក្រុមគ្រួសាររបស់លោកក៏បានចំណាយថវិកា ផ្ទាល់ខ្លួន ចូលរួមជាមួយ ព្រះអនុគណស្រុកតាំងគោក សាងសង់ឧបដ្ឋានសាលា ដើម្បីការប្រើប្រាស់ជាក់ ស្ដែង របស់វត្ត ។
លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក មានប្រសាសន៍សំណេះ សំណាល និងសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញ ចូលរួម កម្មវិធីនាពេលនេះ ញ៉ាំងឲ្យពិធីកាន់តែមាន ភាពមហោឡារិកអធិកអធមថែមទៀត ។ លោកបាន បន្តទៀតថា ឧបដ្ឋានសាលា ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពី ពិធីបញ្ចុះបឋមសិលានេះ នឹងក្លាយ ទៅទីកន្លែងសម្រាប់បំរើឲ្យព្រះពុទ្ធសាសនា ក៏ដូចជាពុទ្ធបរិស័ទជុំវិញស្រុកតាំងគោក ជាពិសេស សមិទ្ធិផលមួយរបស់វត្តថ្លាផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ស្រុកតាំងគោក មានការអភិវឌ្ឍ ទាំង វិស័យពុទ្ធចក្រ និងអាណាចក្រ ។ លោក ក៏បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្ន ក្រោមការ ដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព សេ្ថរភាពគ្រប់ទីកន្លែង មានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ លោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីអោយក្នុងភូមិ ឃុំ របស់យើងមានស្ថេរភាព សុខសុវត្ថិភាព និងមានការអភិវឌ្ឍផងដែរ ។ បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ពុកម៉ែកបងប្អូនមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។ ក្នុងឱកាសនោះផងដែរលោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ខ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner