​លោក​ ចូ ​បៃ​ដិ​ន​ ​គំរាម​ដាក់ទណ្ឌកម្ម​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ​ ​និង​ចាប់ខ្លួន​លោកស្រី​ ​ស៊ូ​ជី​ ​ព្រមទាំង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត (Video)

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​លើ​មី​យ៉ា​ន់​ម៉ា​ ​បន្ទាប់ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ ​និង​ចាប់ខ្លួន​មេដឹកនាំ​ស៊ីវិល​របស់​រដ្ឋាភិបាល​ ​រួម​ទាំង​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​ផង​ដែរ​ ​។​

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​បាន​ដក​ទណ្ឌកម្ម​លើ​មី​យ៉ា​ន់​ម៉ា​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​ផ្អែកលើ​ការ​រីក​ចម្រើន​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ​។​ ​លោក​បន្ត​ថា​ ​ការ​ដើរថយក្រោយ​នៃ​ការ​រីក​ចម្រើន​នោះ​ ​នឹង​ត្រូវ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​នូវ​ច្បាប់​និង​អំណាច​របស់យើង​ ​ហើយ​បន្ទាប់មក​នឹង​មាន​សកម្មភាព​សមស្រប​… ​អាមេរិក​នឹង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅកន្លែង​ណា​ដែល​រង​ការវាយប្រហារ​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ងើប​ចេញពី​ការ​គ្រប់គ្រង​ដោយ​យោ​ ​ធា​យ៉ាង​តឹងរ៉ឹង​អស់​រយៈពេល​រាប់​ទសវត្សរ៍​ ​និង​ ​ភាព​ឯកោ​អន្តរជាតិ​ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​១​៩​៦​២​ ​ប៉ុន្តែ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​គឺជា​ការ​ធ្លាក់ចុះ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner