​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កោះ​ប្រជុំ​បន្ទាន់​ ​ជុំវិញ​បញ្ហា​ធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា (Video)

​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ ​ស្តីពី​ការ​ធ្វើ​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដែល​លោក​អគ្គលេខាធិការ​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ ​ហៅថា​ ​ជា​ការ​ប៉ះទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី​ ​បា​បារ៉ា​ ​វូ​ដ​វ៉​ដ ​គឺជា​ប្រធាន​ក្រុមប្រឹក្សា​នៅ​ខែ​នេះ​ ​បាន​និយាយ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​ក្រុមប្រឹក្សា​នេះ​នឹង​ពិនិត្យមើល​វិធានការ​ជាច្រើន​ ​ដើម្បី​គាំទ្រ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​កន្លងទៅ​ ​ដែល​ឈ្នះ​ដោយ​គណបក្ស​របស់​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​និង​ធានា​ឲ្យបាន​នូវ​ការ​ដោះលែង​លោកស្រី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ផ្សេងទៀត​ ​។​ ​បើ​តាម​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​ ស្តេ​ហ្វេ​ន​ ឌូហ្សារិ​ក​ ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​មិន​អាច​ទាក់ទង​មន្ត្រី​នៅ​មី​យ៉ា​ន់​ម៉ា​បានទេ​ ​ហើយក៏​មិន​មាន​ព័ត៌មាន​អំពី​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដែរ​ ​។​

លោក​ ឌូហ្សារិ​ក​ ​បាន​សង្កត់ធ្ងន់​ថា​ ​សហរដ្ឋអាមេរិក​បារម្ភ​ថា​ ​សកម្មភាព​យោធា​អាច​ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ៗ​ ​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៦​០​ម៉ឺន​នាក់​ ​ដែល​នៅ​សេសសល់​ក្នុង​រដ្ឋ​រ៉ា​ក់ឃី​នភា​គ​ខាងជើង​ ​ក្នុង​នោះ​រាប​បញ្ចូល​ទាំង​មនុស្ស​ចំនួន​១​២​ម៉ឺន​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ជំរំ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​Ar​i​rang​ ​New

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner