​ក្រុមហ៊ុន​ ​Visa​ ​បង្ហាញ​ការសិក្សា​ចុងក្រោយ​របស់​ខ្លួន​ ​ស្តី​អំពី​ឥរិយាបថ​ក្នុង​ការ​ទូទាត់ប្រាក់​របស់​អតិថិជន

ភ្នំពេញ​៖​ ​នៅ​ក្នុង​ឆ្នាំ​ដែល​ពិភពលោក​​​មានការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ ​ពេលវេលា​ហាក់ដូចជា​នៅ​ឈរ​ទ្រឹង​មួយ​កន្លែង​ ​ក៏ប៉ុន្តែ​សេដ្ឋកិច្ច​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន​ក្នុង​ទំរង់​មួយ​ដែល​មាន​ចលន​ករ​ពន្លឿន​នូវ​សន្ទុះ​នៃ​ការផ្លាស់ប្តូរ​ឥរិយា​បទ​របស់​អ្នកប្រើប្រាស់​ ​ការផ្លាស់ប្តូរ​រូបភាព​នៃ​ការ​បោក​បន្លំ​ ​និង​ពង្រឹង​បន្ថែម​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ផ្សេងៗ​ ​។​ ​នេះ​ក៏​ជាត​ថ​ភាព​ជាក់ស្តែង​មួយ​សម្រាប់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ផង​ដែរ​ ​ដែល​តម្រូវ​ចំពោះ​ការ​បង្កើន​សុវត្ថិភាព​ ​និង​ការយល់​ដឹង​ជាប្រចាំ​អំពី​គោលការណ៍​ណែនាំ​សុខភាព​នា​ពេល​បច្ចុប្បន្ន​ ​បាន​ជំរុញ​ឱ្យ​និន្នាការ​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់​ប្រាក់សុទ្ធ​មានការ​កើន​ឡើង​ ​នេះ​បើ​យោង​តាម​ការសិក្សា​ចុងក្រោយ​គេ​របស់​ក្រុមហ៊ុន​ ​Visa​ ​ស្តី​អំពី​ឥរិយាបថ​ក្នុង​ការ​ទូទាត់ប្រាក់​របស់​អតិថិជន​ ​។​

អ្នកស្រី​ ​ជុំ​ ម៉ូ​នី​កា​ ​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ ​Visa​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ ​នៅ​ក្នុង​ការស្ទង់មតិ​ស្តីពី​ឥរិយាបថ​ក្នុង​ការ​ទូទាត់ប្រាក់​របស់​អតិថិជន​ ​ចម្លើយ​ដែល​យើង​ទទួល​បាន​ពី​អ្នកប្រើប្រាស់​ភាគច្រើន​ ​គឺ​ការ​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​កំឡុង​ពេល​ប្រតិបត្តិការ​ ​ជា​កត្តា​លិ​ករ​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ឥរិយា​បទ​នៃ​ការ​ទូទាត់​របស់​អ្នកប្រើប្រាស់​ ​ឲ្យ​ងាក​មក​ចាប់​យក​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ក្នុង​រូបភាព​ផ្សេងៗ​ទៀត​ ​ដោយ​មិន​ប្រើ​សាច់ប្រាក់​ជាដើម​។​ ​ខណៈ​ពេល​ដែល​ការប្រើប្រាស់​សាច់​ប្រាក់សុទ្ធ​នៅតែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​ ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ​ ​២​០​២​១​ ​របស់​ ​Visa​ ​គឺ​បន្ត​ផ្តល់​ការយល់​ដឹង​ដល់​អតិថិជន​ ​អំពី​វិធីសាស្ត្រ​ការ​ការពារ​ខ្លួន​ ​និង​ការពារ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឲ្យបាន​ល្អ​បំផុត​ ​»​។​

នៅ​ឆ្នាំ​ ​២​០​២​០​ ​Visa​ ​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​ធនធាន​និង​ជំនាញ​របស់​ខ្លួន​ ​ដើម្បី​បន្ត​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​ដៃគូ​ពាណិជ្ជកម្ម​ ​រាជរដ្ឋាភិបាល​ ​និង​អតិថិជន​របស់​ខ្លួន​ ​ក្នុង​កា​របត់បែន​ទៅតាម​ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ​។​ ​បើ​យើង​សំ​លឹ​ង​មើលទៅ​មុខ​សម្រាប់​ឆ្នាំ​២​០​២​១​ ​ការ​ទូទាត់​តាមរយៈ​ឌី​ជី​ថល​នឹង​មាន​ការផ្លាស់ប្តូរ​ជាបន្តបន្ទាប់​។​ ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ ​បទពិសោធន៍​នៅ​ឆ្នាំ​២​០​២​០​ ​នឹង​ពន្លឿន​ភាព​ច្នៃប្រឌិត​ ​ព្រមទាំង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ងាក​មក​សិក្សា​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ ​ដើម្បី​ធានា​ថា​ពួកគេ​មិន​ដើរតាមគន្លង​ដដែល​សម្រាប់​ឆ្នាំ​២​០​២​១​នេះ​។​

​ការ​ព្យាករណ៍​មួយ​ចំនួន​សម្រាប់​ឆ្នាំ​ ​២​០​២​១​ ​រួម​មាន​៖​

​១​. ​ឥរិយា​បទ​អតិថិជន​ដែល​កើត​ចេញ​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាតត្បាត​នៃ​មេរោគ​ ​នឹង​ក្លាយ​ជាប្រក្រតី​ភាព​តាម​គន្លង​ថ្មី​ ​ដែល​នឹង​ទាមទារ​ឲ្យ​មាន​នូវ​យុទ្ធ​សា​ស្រ្ត​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ពីសំណាក់​ពាណិជ្ជករ​
​បើ​យោង​តាម​ការសិក្សា​ស្ទង់មតិ​លើ​ប្រធាន​បទ​ ​ការ​ឆ្ពោះទៅ​រក​អាជីវកម្ម​ ​របស់​ក្រុមហ៊ុន​ ​Visa​ (​Visa​’s ​Back​ ​to​ ​Business​) ​បាន​អោយ​ឃើញ​ថា​ ​៧​៨​ ​ភាគរយ​ ​នៃ​អតិថិជន​នៅ​ទូ​ទំា​ង​សកលលោក​ ​បាន​កែសំរួល​មធ្យោបាយ​ទូទាត់​ថ្លៃ​ទំនិញ​របស់​ពួកគេ​ ​ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​ហើយ​ប្រមាណ​ជិត​ពាក់កណ្តាល​ (​៤​៨​ ​ភាគរយ​) ​ជ្រើសរើស​មិន​ទិញ​ទំនិញ​នៅ​ហាង​ដែល​ប្រើប្រាស់​វិធី​សា​ស្រ្ត​ទូទាត់ប្រាក់​ដែល​តម្រូវ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​គិត​ប្រាក់​ ​ឬ​ម៉ាស៊ីន​ដែល​ត្រូវ​ប្រើ​រួមគ្នា​ ​ដូចជា​ម៉ាស៊ីន​ឆូត​កាត​ជាដើម​។​ ​ខ្ញុំ​ជឿ​ថា​ ​ឥរិយា​បទ​របស់​អតិថិជន​ដែល​កំពុង​ធ្វើ​បែប​នេះ​ ​វា​មិនមែន​ជា​ការផ្លាស់ប្តូរ​បណ្តោះអាសន្ន​នោះ​ទេ​ ​គឺ​វា​នឹង​បន្ត​របៀប​នេះ​ជា​អ​ចិន្ត្រៃ​។​ ឥរិយាបថ​អតិថិជន​ទាំងនោះ​ ​នឹង​ជំរុញ​ពាណិជ្ជករ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ធានា​បាន​នូវ​វឌ្ឍនភាព​លើ​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ ​ព្រមទាំង​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ​។​ ​ពាណិជ្ជករ​ដែល​ជ្រើស​យក​ការ​វិនិយោគ​លើ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​រួម​មាន​វិធី​សា​ស្រ្ត​នៃ​ការ​ទូទាត់ប្រាក់​ ​ដូចជា​ការ​បញ្ជាទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ ​តាម​កម្មវិធី​ទូរស័ព្ទ​ (​in​-​a​p​p​) ​បច្ចេកវិទ្យា​contact​less​ ​និង​ ​I​o​T​ (​ដែល​អាច​ពាក់​បាន​, ​បំពាក់​នៅ​ក្នុង​រថយន្ត​, ​និង​ឧបករណ៍​វៃ​ឆ្លាត​ផ្សេងៗ​) ​ពួកគាត់​នឹង​អាច​​​រក្សា​បាន​នូវ​អតិថិជន​ចាស់​ ​ទទួល​បាន​អតិថិជន​ថ្មីៗ​បន្ថែម​ទៀត​ ​រួម​ទាំង​កំណើន​នៃ​កា​រលក់​ក៏​ប្រសើរ​ជាង​មុន​ផង​ដែរ​។​

ប៉ុន្តែ​ទ​ន្ទឹំ​ម​ទៅ​នឹង​ពេល​ដែល​ពាណិជ្ជករ​យើង​ងាក​មក​ធ្វើជំនួញ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ ​មាន​ក្រុម​អ្នកបោកប្រាស់​ជាច្រើន​ ​ហើយ​ជន​មួយ​ចំនួន​នោះ​មាន​ធនធាន​ជំនាញ​ ​និង​គាំទ្រ​ពីក្រោយ​។​ ​សម្រាប់​សុវត្ថិភាព​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ ​គឺ​ពិតជា​មាន​ភាព​ស្មុគ​ស្មាញ​ណាស់​ ​ហើយ​មិនមែន​គ្រប់គ្នា​នៅ​ក្នុង​វិ​ស​័​យ​ទូទាត់​អាច​មាន​ជំនាញ​ដើម្បី​ដោះស្រាយ​វា​បាន​ល្អ​នោះ​ទេ​។​ ​ពាណិជ្ជករ​ ​ទាមទារ​ឲ្យ​មាន​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ ​ដើម្បី​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ ​ដើម្បី​គាំទ្រ​ដល់​ពាណិជ្ជកម្ម​តាម​អន​ឡា​ញ​ (o​m​n​i​channel​ ​commerce​) ​ហើយ​ប្រសិនបើ​ពួកគាត់​មិន​មាន​ជំនាញ​នេះ​ទេ​ ​ពួកគេ​គួរតែ​ងាក​ទៅ​រក​ដៃគូ​សហ​ការដែល​មាន​ជំនាញ​និង​កេរ្តិ៍ឈ្មោះ​ល្អ​ ​ដើម្បី​បង្កើត​ឲ្យបាន​នូវ​សមិទ្ធផល​ស្របតាម​គោលដៅ​ ​និង​ផលប្រយោជន៍​នៃ​អាជីវកម្ម​របស់​ខ្លួន​។​

២​. ​ការ​ធ្វើ​ទំនើបកម្ម​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូទាត់​ ​ដែល​នឹង​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​
​ចំនួន​ធនាគារ​កណ្តាល​ ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ដែល​កើន​ឡើង​ជាលំដាប់​ ​កំពុង​ប្រឈម​ជាមួយនឹង​ការស្វែងរក​មធ្យោបាយ​ថ្មី​និង​លឿន​ ​ដែល​អាច​ផ្ញើ​ ​ឬ​ទូទាត់ប្រាក់​ ​និង​ចែករំលែក​ព័ត៌មាន​បាន​រហ័ស​ជាង​មធ្យោបាយ​បែប​ប្រពៃណី​។​ ​ការ​ទូទាត់​ភ្លាម​ៗ​ (​real​ ​time​ ​payment​s) ​ការប្រើប្រាស់​រូបិយប័ណ្ណ​ឌី​ជី​ថល​ ​ព្រមទាំង​ការចូលរួម​ពី​ធនាគារ​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​បង្កើត​ថ្មី​ដែល​សមស្រប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​អ្នកប្រើប្រាស់​ឌី​ជី​ថល​ផង​ដែរ​នោះ​ ​នឹង​អាច​ជួយ​ជំរុញ​ពាណិជ្ជកម្ម​នៅ​លើ​បណ្តាញ​ឌី​ជី​ថល​កាន់តែ​រីក​ចម្រើន​សម្រាប់​រាប់​ទសវត្សរ៍​ខាងមុខ​តួ​ទៅទៀត​។​ ​ប៉ុន្តែ​ការ​ទូទាត់​រហ័ស​ជាង​មុន​ ​ក៏​បើកឱកាសឲ្យ​មានការ​ក្លែង​បន្លំ​លឿន​ជាង​មុន​ផង​ដែរ​ ​ដូច្នេះ​ការ​ចែករំលែក​ព័ត៌មាន​របស់​អតិថិជន​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​អភ័យ​ឯក​សិទ្ធ​ទិន្នន័យ​ឯកជន​។​
​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​កណ្តាល​ ​ចាំបាច់​ត្រូវ​មាន​យន្ត​ការ​នៅ​ក្នុង​ដៃ​ ​ដើម្បី​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​ដែល​អាច​ជា​សូចនា​ករ​នៃ​ការ​ក្លែង​បន្លំ​។​ ​វាក​៏​ជា​កត្តា​សំខាន់​ផង​ដែរ​ ​ដែល​គោលការណ៍​នៃ​ធនាគារ​បើកចំហ​ ​និង​ការ​ចែករំលែក​ទិន្នន័យ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​ទំនូល​ខុសត្រូវ​ខ្ពស់​ ​នឹង​ប្រកបដោយ​ក្រម​សីលធម៌​ ​ទាំង​ផលិតផល​ ​សេវាកម្ម​ ​និង​បច្ចេកវិទ្យា​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​យើង​ឃើញ​ថា​បរិមាណ​នៃ​ការ​ទូទាត់​ភ្លាម​ៗ​ (​real​ ​time​ ​payment​s ) ​នៅតែ​បន្ត​កើន​ឡើង​ ​រូបិយប័ណ្ណ​ឌី​ជី​ថល​នៅតែ​បន្ត​មានសន្ទុះ​ខ្លាំង​ ​ទិន្នន័យ​របស់​អតិថិជន​ ​និង​ភាព​ឯកជន​របស់​ទិន្នន័យ​នឹង​ក្លាយ​ជា​ប្រធាន​បទ​នាំមុខ​គេ​ក្នុង​ការពិភាក្សា​ជាច្រើន​ ​ហើយ​តួអង្គ​សំខាន់​ៗ​ដែល​ជា​ប្រតិបត្តិ​ករ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ ​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​ដែល​នឹង​កើតឡើង​។​

៣​. ​ការ​ទូទាត់​បែប​បច្ចេកវិទ្យា​ ​Contact​less​ ​នឹង​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​អ្នកប្រើប្រាស់​ភាគច្រើន​ ​ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​ដាក់​ទូរស័ព្ទ​ប៉ះ​ដើម្បី​ទូទាត់​បង់​ប្រាក់​ “​Tap​ ​to​ ​Phone​” ​នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​នាំមុខ​គេ​
​ខណៈ​ដែល​ការ​ទូទាត់​បែប​បច្ចេកវិទ្យា​ ​contact​less​ ​បាន​ក្លាយ​ជា​ជម្រើស​សម្រាប់​ការ​ទូទាត់​ជាទូទៅ​នៅ​ជុំវិញ​ពិភពលោក​ ​បច្ចេកវិទ្យា​ដាក់​ទូរស័ព្ទ​ប៉ះ​ដើម្បី​ទូទាត់ប្រាក់​ (​Tap​ ​to​ ​Phone​) ​នឹង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ខ្នាត​មីក្រូ​ ​និង​ខ្នាត​តូច​ ​អាច​បោះជំហាន​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថល​ដោយ​ងាយស្រួល​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​។​ ​បច្ចេកវិទ្យា​ ​Tap​ ​to​ ​Phone​ ​អាច​ឱ្យ​អ្នក​លក់​ទទួលយក​ការ​ទូទាត់​បែប​បច្ចេកវិទ្យា​ ​contact​less​ ​ដោយ​មិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​ឆូត​កាត​។​ ​យើង​កំពុង​មើលឃើញ​ដំណាក់កាល​ដំបូង​នៃ​កំណើន​ផលិតផល​នេះ​ ​ហើយ​រំពឹង​ថា​ឆ្នាំ​ ​២​០​២​១​/​២​០​២​២​នេះ​ ​គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត​ ​ខណៈ​ចំនួន​អ្នកប្រើប្រាស់​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​ ​contact​less​ ​នៅតែ​បន្ត​កើន​ឡើង​។​
​៤​. ​ពាណិជ្ជកម្ម​ចម្រុះ​ ​ឬ​ “​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​ ​e​Commerce​ ​នៅ​ក្នុង​ជីវិត​ពិត​” ​ត្រូវ​បាន​កំណត់​ឲ្យ​ក្លាយទៅជា​គោលដៅ​ចម្បង​សម្រាប់​បទពិសោធន៍​របស់​អតិថិជន​
​វា​ជា​ឆ្នាំ​មួយ​ដែល​យើង​មិនធ្លាប់​ជួប​ពីមុន​មក​ ​សម្រាប់​ ​e​Commerce​ ​ដែល​ជា​វិ​ស​័​យ​មួយ​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​តាម​តំរូវ​ការ​ទូទៅ​របស់​ក្រុមហ៊ុន​ជាច្រើន​ ​ដើម្បី​បន្ត​ផ្តល់​នូវ​ជម្រើស​សម្រាប់​ការ​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធើ​ណេ​ត​ ​និង​ការ​​​ដឹកជញ្ជូន​តាម​ទំរង់​ថ្មី​។​ ​ឆ្នាំ​ ​២​០​២​១​ ​នឹង​បន្ត​ជ​ម្រុ​ញ​នូវ​ការ​ធ្វើ​សមាហរណ​កម្ម​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ ​ដោយ​វា​មិន​ត្រឹមតែ​ជា​ការ​និយម​មួយ​ឆាវ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​នឹង​ក្លាយទៅជា​រឿង​ធម្មតា​សម្រាប់​រប​ទ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​វា​មានផល​នៃ​ការ​ប៉ះទង្គិច​ដ៏​តិចតួច​ ​តែ​មានការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ថ្មី​សម្រាប់​អតិថិជន​ដែល​ផ្តោត​លើ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ ​និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​ ​នឹង​ជួយ​ឱ្យ​អាជីវកម្ម​រីក​ចម្រើន​កាន់តែ​ឆាប់រហ័ស​ ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​រ​របស់​អតិថិជន​ដែល​កំពុង​វិវត្ត​ឥតឈប់ឈរ​។​ ​ម្យ៉ាង​វិញទៀត​ ​មិនមែន​មានត្រឹមតែ​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​បែប​ប្រពៃណី​ ​ឬ​ក្រុមហ៊ុន​ធំ​ៗ​ទេ​ដែល​ចូលរួម​នៅ​ក្នុង​រប​ទ​នៃ​ការផ្លាស់ប្តូរ​នេះ​ ​ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក​ ​រាជរដ្ឋាភិបាល​នានា​ក៏​កំពុង​ជ​ម្រុ​ញ​និង​បង្កើន​ដែន​កំណត់​ដោយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ដាក់ឲ្យ​មាន​ការប្រើប្រាស់​ការ​ទូទាត់​បែប​បច្ចេកវិទ្យា​ ​contact​less​ ​នៅ​តាម​បណ្តាញ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​របស់​ខ្លួន​ ​ហើយ​អាជីវកម្ម​ខ្នាត​តូច​នានា​ក៏​កំពុង​ទាញ​យក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​មួយ​នេះ​ផង​ដែរ​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner