ឆ្អឹងរបស់ទាហានម៉ារីនខ្មែរម្នាក់រកឃើញជាប់ក្នុងនាវាចម្បាំងសន្និដ្ឋានថាលិចក្នុងចន្លោះឆ្នាំ១៩៧០-១៩៧៥

អត្ថបទដោយ៖
AMS OneMinute

ក្នុងការរុករកនៅបាតទន្លេមេគង្គជម្រៅ ១៩ម៉ែត្រក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពីខែតុលា ២០២០ ដល់ចុងខែមករា ២០២១ គេប្រទះឃើញផ្លាកទាហាន១ ឈ្មោះ ឈឹម ឈាងលី សរសេរជាភាសាបារាំង ឆ្អឹងភ្លៅ១ មួកដែក១ ផ្លាកឈ្មោះ១ កាំភ្លើងAK១ដើម កាំបិតយោធា១ និងគ្រាប់កាំភ្លើងជាង ៦តោន។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។

ប្រតិបត្តិការរុករកធ្វើឡើងក្រោយពេលសាឡង់បូមខ្សាច់បានបូមជាប់គ្រាប់កាំភ្លើងក្នុងទុយោ។

📷 បណ្តាញសង្គម

ads banner