​Apple​ ​រក​ប្រាក់ចំណូល​បាន​២​៧​៤​.​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​០​ ​បើ​ទោះ​ជា​សេដ្ឋកិច្ច​ពិភពលោក​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​១​៩​ក្តី

​អាមេរិក​៖​ ​ក្នុង​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​ត្បិត​តែ​ជំងឺ​កូ​វី​ដ​-​១​៩​បាន​រីក​រាលដាល​ពេ​ស​ពេញ​ពិភពលោក​ក្ដី​ ​តែ​វា​មិនបាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ខ្លាំង​ដល់​ ​Apple​ ​នោះ​ទេ​ ​ពោល​គឺ​ប្រាក់ចំណូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​នេះ​នៅតែ​ខ្ពស់​ដដែល​ ​គឺ​មាន​ចំនួន​២​៧​៤​.​៥​ពាន់​លាន​ដុល្លារ​ ​ខណៈ​ប្រាក់ចំណូល​សុទ្ធ​មាន​ចំនួន​៥​៧​ពាន់​លាន​ដុល្លារ​ ​។​

​ប្រភព​បាន​អោយ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​ប្រាក់ចំណូល​របស់​ ​Apple​ ​គឺ​ច្រើនជាង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ ​Face​book​, ​T​e​s​l​a​ ​និង​ ​Micro​soft​ ​បូក​ប​ញ្ជូ​ល​គ្នា​ទៀត​ ​ដោយ​ក្នុង​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​Face​book​ ​រក​ប្រាក់ចំណូល​បាន​៨​៥​.​៩​ពាន់​លាន​ដុល្លារ​ ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​រកចំណូល​បាន​៣​១​.​៥​ពាន់​លាន​ដុល្លារ​ ​និង​ ​Micro​soft​ ​រកចំណូល​បាន​១​៤​៣​ពាន់​លាន​ដុល្លារ​ ​។​

បើ​បូក​បញ្ចូល​គ្នា​នៃ​ប្រាក់ចំណូល​របស់​ ​Face​book​ , ​T​e​s​l​a​ ​និង​ ​Micro​soft​ ​នោះ​ ​គឺ​មាន​ចំនួន​ត្រឹមតែ​២​៦​០​.​៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ប្រាក់ចំណូល​របស់​ ​Apple​ ​វិញ​សរុប​មាន​ចំនួន​រហូតដល់​២​៧​៤​.​៥​ពាន់​លាន​ដុល្លារ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner