ក្រុមហ៊ុនអាមេរិក GM ដាក់ផែនការឈប់ផលិតរថយន្តប្រើប្រាស់ប្រេង-សាំងគ្រប់ប្រភេទទាំងអស់នៅឆ្នាំ២០៣៥ខាងមុខ
អាមេរិក៖ ក្រុមហ៊ុន General Motors (GM) មានផែនការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ ប្រេង -សាំង គ្រប់ប្រភេទទាំងអស់ នៅឆ្នាំ២០៣៥ ដោយងាកទៅចាប់យកការផលិតរថយន្តអគ្គិសនីជំនួសវិញ ដែលវាជាផ្នែកមួយនៃគម្រោងកាត់បន្ថយការបំភាយកាបូននៅលើផែនដីនៅឆ្នាំ២០២៤ ។
ផែនការរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំររបស់សហរដ្ឋអាមេរិកមួយនេះ គឺខុសប្លែកពីក្រុមហ៊ុនដទៃ ដោយ GM បានដាក់គោលដៅខាងលើនេះ ជាមួយនឹងការផលិត រថយន្តអគ្គិសនី ដែលប្រើប្រាស់ថាមពលកើតឡើងវិញ ឬ Renewable Energy ដែលវាពិតជាជួយសន្សំថាមពល និង កាត់បន្ថយការបំភាយឧស្ម័នកាបូនបានច្រើន ។
សូមជម្រាបថា ក្រុមហ៊ុន General Motors (GM) បានកំណត់គោលដៅដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនីក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០៣០ និងដាក់ឱ្យប្រើទូទាំងពិភពលោកនៅឆ្នាំ២០៣៥ ខណៈថ្មីៗនេះ GM បានដាក់តាំងបង្ហាញរថយន្តអគ្គិសនីជាច្រើនម៉ូដែល ដូចជា Hummer EV, Chevy Bolts និង Cadillac Celestiq ហើយម៉ូដែល Cadillacs នឹងក្លាយជារថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០ខាងមុខនេះ ៕ ប្រភព៖ Reuters