គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​ជំរុញ​អោយ​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ជាបន្ទាន់ (Video)

​មី​យ៉ា​ន់​ម៉ា​៖​ ​គណៈកម្មាធិការប្រតិបត្តិ​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​បាន​អំពាវនាវ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ ​អោយ​មានការ​ដោះលែង​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ប្រ​ធានា​ ធិ​ប​តី​មី​យ៉ា​ន់​ម៉ា​លោក​ ​វី​ន​ ម្យី​ន​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត​អោយ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​។​

សេចក្តីថ្លែង​ការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ម​ន្រ្តី​ជាន់ខ្ពស់​គណបក្ស​របស់​លោក​ ​វី​ន​ ម្យី​ន​ ​ខាងលើ​នេះ​ ​ក៏បាន​អំពាវនាវ​អោយ​មានការ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោតសកល​កាលពីឆ្នាំមុន​ ​ដែល​ឈ្នះ​ដោយ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ N​L​D​ ​និង​សម្រាប់​កិច្ចប្រជុំ​សភា​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​ស​ប្តាហ៍​នេះ​ផង​ដែរ​ ​។​

សូម​ជម្រាប​ថា​ ​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ ​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ត្រូវ​បាន​យោធា​មី​យ៉ា​ន់​ម៉ា​ចាប់​ឃុំ​ខ្លួន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ ​បច្ចុប្បន្ន​យោធា​មី​យ៉ា​ន់​ម៉ា​កំពុង​គ្រប់គ្រង​ស្ថានការណ៍​ ​ហើយ​កងទ័ព​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី​ណៃ​ពិដោរ​ ​និង​ទីក្រុង​យ៉ាង​ហ្គ​ន​ ​។​ ​ចំណែក​ឯ​បណ្ដាញ​ទូរស័ព្ទ​ ​អ៊ី​ន​ធើ​ណិ​ត​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា​នៅ​ក្នុង​រដ្ឋធានី​ ​ក៏ដូចជា​នៅ​តាម​ទីក្រុង​ធំ​ៗ​ក៏​ត្រូវ​បាន​កាត់ផ្ដាច់​ផង​ដែរ​ ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​អះអាង​ថា​ ​វា​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner