ថៃឆ្លងកូវីដ១៩លើស២ម៉ឺននាក់ហើយ ស្លាប់ថែមពីរនាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រទេសថៃ នៅថ្ងៃទី២ កុម្ភៈ ២០២១នេះ បានប្រកាសពីរកឃើញឆ្លងថ្មីៗ ករណីកូវីដ១៩ ចំនួន៨៣៦នាក់ទៀត និងស្លាប់ថែម២នាក់ទៀត ខណៈដែលថៃមានករណីឆ្លងកូវីដ១៩ លើស២ម៉ឺននាក់ហើយដែរ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩បានឲ្យដឹងដែរថា ក្នុងចំណោមឆ្លងថ្មី ៨៣៦នាក់ មានតែ១៧នាក់ប៉ុណ្ណោះគឺជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមថ្ងៃអង្គារ៍នេះ ថៃមានឆ្លងសរុបចំនួន២០៤៥៤នាក់ ស្លាប់កើនដល់៧៩នាក់ ប៉ុន្តែមានអ្នកជំងឺ១៣២១៧នាក់ត្រូវបានព្យាបាលឲ្យជាហើយ ខណៈដែលជាង៧ពាន់នាក់កំពុងសម្រាកព្យាបាល៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ