ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយពីក្រុមហ៊ុនដំរី ផលិតនំស្រួយ ចាហ៊ួយ និងទឹកដោះគោ និងទទួលសៀវភៅ ប្រវត្តិសាស្រ្ត ពីអ្នកនិពន្ធ ពៅ សុខ

អត្ថបទដោយ៖
Kien Sereyvuth

អំណោយជា នំស្រួយ ចាហ៊ួយ ទឹកដោះគោ ជូ និង ទឹកគោជល់ សរុបចំនួន ៩O កេះធំ ដែល ផលិតឡេីងដោយ ក្រុមហ៊ុនដំរី Elephant ត្រូវបានលោក លីង សឹងហួយ ប្រធានក្រុមហ៊ុន នាំយក មកជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២O២១ នា ទីស្តីការក្រសួងព័ត៌មាន ។
លោក លីង សឹងហួយ បានជម្រាបជូនថា ក្នុងរយះពេល ៣ ឆ្នាំដែល លោកមកពីប្រទេសចិន បានមកបើកជាក្រុមហ៊ុន Elephant ផលិតនំស្រួយ ចាហ៊ួយ និងទឹកគោជល់ ដែលមានទីតាំង នៅក្បែរ ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងនោះមាន បុគ្គលិកជាជនជាតិខ្មែរ ជាង ៤០នាក់ និងជនជាតិចិន ២ នាក់។ លោក ប្រធានក្រុមហ៊ុន បានលើកឡើងថា ក្នុងរយះពេលដែល ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ជួបវិប្បត្តិជំងឺកូវីត១៩ នេះ ការលក់ នំ និងផលិតផល ផ្សេងៗ មានសូវជាបាន នោះទេ ប៉ុន្តែ ចាប់ពីដើមឆ្នាំថ្មី២០២១ នេះ ការផលិត របស់ក្រុមហ៊ុន មានការកើនឡើង ដោយក្នុងថ្ងៃ ផលិតបាន ប្រមាណ ២ ម៉ឺនកេះ សម្រាប់ដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានសាខានៅ គ្រប់ខេត្ត ក្រុង ។ ចំពោះវត្ថុធាតុដើមក្នុងការផលិតនំ ទឹកដោះគោជូ ទឹកគោជល់ និង ចាហ៊ួយ គឺ៣O ភាគរយ នាំចូលពីប្រទេសចិន និង ៧O ភាយរយ នៅក្នុងប្រទេសកម្ពុជាតែម្តង ។ ដោយមើលឃេីញ ពីតម្រូវ ការកាន់តែធំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន Elephant គ្រោងនឹងពង្រីកទីតាំងការផលិត នំ ចាហួយ ទឹកដោះគោជូ និងផលិតផលផ្សេងទៀត អោយកាន់តែមានរសជាតិឆ្ងាញ់ និងមានគុណភាព ស្របតាមស្តង់ដាបច្ចេកទេស ដែលមានការអនុញ្ញាត្ត ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះ លោក លីង សឹងហួយ ប្រធាន ក្រុមហ៊ុន Elephant ផលិតនំស្រួយ ចាហ៊ួយ និងទឹកគោជល់ ដែលបាននាំនូវផលិតផលច្រើនមុខ មក ប្រគល់ជូន នាពេលនេះ ហេីយ ឯកឧត្តម នឹងយកទៅចែកជូនដក់ ក្មួយៗ ចៅៗ ជាកុមារកំព្រា ក្រីក្រ កុមារពិការ ដែលកំពុងស្នាក់នៅរៀនសូត្រ ក្នុងមណ្ឌលនានា ដែលបានជួយនាពេលកន្លងមក។
អំណោយរបស់ក្រុមហ៊ុនដំរី Elephant យកមកប្រគលជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ នាឱកាសនេះ រួមមាន នំស្រួយ Ta Ta ,នំបាយក្តាំង,នំស្រួយ Yo Yo , ទឹកផ្លែឈេី ម៉ូម៉ូ, ចាហ៊ួយជូ ហាហា ចាហ៊ួយបឺត ជីជី ចាហ៊ួយផ្លែឈើចម្រុះ ចាហ៊ួយ ឡាឡា និងទឹកគោជល់ សរុប ១ មុខៗ ១O កេ: ធំ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ រដ្ឋមន្ត្រី ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ ឯកឧត្តម ពៅ សុខ ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជាសមាជិកសមាគម អ្នកនិពន្ធ ខ្មែរ ចូលជួបសំដែងការគួរសម និងទទួលសៀវភៅសិក្សាស្រាវជ្រាវបែបប្រវត្តិសាស្រ្ត ចំនួន 3 ច្បាប់ ក្រោមចំណង ជើងថា ១. ទឹកចិត្តអ្នកសង្គ្រោះ ២. សម្ដេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាស់ទិស COVID -19 ៣.សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព របស់កម្ពុជា ក្នុងមួយច្បាប់ចំនួន ១០ ក្បាល។
តាមការបញ្ជាក់ពី ឯកឧត្តម ពៅ សុខ ការដែលយកនូវសៀវភៅទាំងអស់នេះ មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដេីម្បីតម្កល់ទុកជាឯកសារប្រវត្តិសាស្រ្តរបស់ជាតិ និងជាការផ្សព្វ ផ្សាយខ្លឹមសារសំខាន់ក្នុងសៀវភៅនេះ ជូនដល់មហាជនទូទៅ ដែលមួយចំនួន មិនសូវបានជ្រាប ច្បាស់ពីប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា តាំងពីកំឡុងឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។
សៀវសម្តេចតេជោ និងសន្តិភាព បានរលេចចេញនូវសមិទ្ធិផល និងស្នាដៃ របស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបប កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម នាថ្ងៃ ៧ មករា។ ជាមួយនេះ ក៏បានលើករំលឹកពីការបង្កើតអោយមានរបប រាជានិយម ឡើងវិញ ដោយ គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ពិសេសការខិតខំរបស់ សម្តេច ក្នុងការធ្វើយ៉ាង បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ សម្រាប់សៀវភៅ ទឹកចិត្តអ្នកជួយ សង្គ្រោះ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានរៀបរាប់ពីជីវិតតស៊ូដ៏លំបាក និងទេព កោសល្យក្នុងការដឹកនាំ ប្រកបដោយចិត្តសប្បុរស របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះ អ្នកនិពន្ធ ពៅ សុខ ដែលប្រឹង ប្រែងរៀបរៀង សៀវភៅនេះឡេីងបានយ៉ាងល្អ ហើតាមរយះនេះ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញ លេីកទឹកចិត្ត អោយ ឯកឧត្តម ពៅ សុខ ក៏ដូចជាអ្នកនិពន្ធសៀវភៅដ៏ទៃទៀត បន្តរៀបចំ ចងក្រងនូវ ស្នាដៃអោយបានកាន់តែច្រនបន្ថែមទៀត ដេីម្បីទុកជាផលប្រយោជន៏សម្រាប់អ្នកសិក្សា ស្រាវជ្រាវ និងសាធារណជនទូទៅ បានអានយល់ដឹងទាំងអស់គ្នា។ សម្រាប់អំណោយជាសៀវភៅទាំងអស់នេះ ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្តល់ជូនដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួង និងតម្កល់ទុកនៅ បណ្ណាល័យក្រសួងព័ត៌មាន ផងដែរ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner