រដ្ឋប្រហារនៅមីយ៉ាន់ម៉ា ៖ ថៃប្រឈមមុខនឹងការបាត់បង់ពាណិជ្ជកម្ម 50 លានបាតរៀងរាល់ថ្ងៃ

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃអង្គារនេះបានសរសេរថាទំហំពាណិជ្ជកម្ម
របស់ថៃដែលធ្វើដំណើរចូលក្នុងប្រទេសមីយ៉ាន់ម៉ាចំនួនប្រមាណជា 50 លានបាតក្នុងមួយថ្ងៃកំពុងប្រឈមមុខ
ទៅនឹងការរាំងស្ទះដោយសារការរឹតត្បិតខ្លាំងពីសំណាក់យោធារបស់ប្រទេសមីយ៉ាម៉ា។

ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិនៃសកលវិទ្យាល័យ Thai Chamber of Commerce University លោក Aat Pisanwanich បានថ្លែងទៅលើបញ្ហានេះថាផលប៉ះពាល់នេះនឹងអាចអូសបន្លាយ ហើយទំហំខាតបង់អាចកើនឡើងទៅដល់ 1.5 ទៅ 2 ពាន់លានបាតក្នុងមួយខែប្រសិនបើសន្តិសុខ និងការត្រួតពិនិត្យពីសំណាក់យោធាមីយ៉ាន់ម៉ានៅតែបន្តបែបនេះ។

លោក Aat បានបន្តទៀតថា ៖យើងសង្ឃឹមថាស្ថានភាពនយោបាយរបស់មីយ៉ាន់ម៉ានឹងត្រឡប់មកជាល្អឡើងវិញនៅក្នុងខែក្រោយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនៅតែបន្តតាមដានជាមុនសិនទៅលើជំហរបស់សម្ព័ន្ធមិត្តដូចជាអាមេរិកអឺរ៉ុប និងជប៉ុនជាដើមដែលកំពុងពិចារណាក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបយោធាមីយ៉ាន់ម៉ា។

លោក Aat ក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍នៃការធ្វើរដ្ឋប្រហារ និងលទ្ធភាពនៃការដាក់ទណ្ឌកម្មនៅពេលនេះគឺនឹងអាចធ្វើឲ្យបាត់បង់អំណាចនៃការបញ្ជាទិញទំនិញរវាងប្រទេសទាំងពីរផងដែរហើយជាពិសេសខណៈដែលកំពុងប្រយុទ្ធប្រឆាំងទៅនឹងកូវីដផងប្រាកដណាស់មីយ៉ាន់ម៉ានឹងធ្វើការបញ្ជាទិញតិចតួចប៉ុណ្ណោះពីថៃ។

ជាចុងក្រោយលោកបានលើកឡើងថាក្នុងរយៈពេល 2 ឬ 3 ខែទើបយើងអាចធ្វើការវិភាគពីផលប៉ះពាល់ទាំងអស់បាន ប៉ុន្តែសម្រាប់គម្រោងវិនិយោគបរទេសនានាគឺត្រូវបានគេដឹងថាកំពុងជាប់គាំងរួចទៅហើយនិងព្រមទាំងការចរចាពាណិជ្ជកម្មអន្តរជាតិទាំងឡាយក៏នឹងត្រូវយកមកពិចារណាសាជាថ្មីផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner