ពលករខ្មែរប្រមាណ១៣០នាក់ ជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសថៃ បានទទួលអំណោយពីស្ថានទូតខ្មែរ

អត្ថបទដោយ៖
ធី ដា

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ សហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិនិងគុណភាពជីវិតពលករ(LPN) និងអាជ្ញាធរមូលដ្ឋាន ចុះចែកអំណោយដល់ពលករខ្មែរប្រមាណ១៣០នាក់ ជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅសយឆានមឿង ទីក្រុងបាងកកប្រទេសថៃ។

ការចុះចែកអំណោយនោះ ត្រូវស្ថានទូតបញ្ជាក់ថា ប្រកាន់ភ្ជាប់នូវការរក្សាគម្លាតក្នុងសង្គម ពាក់ម៉ាស លាងសម្អាតដៃដោយជែលអាល់កុល និងវិធានការនានារបស់សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ១៩។ ពលករខ្មែរទាំងនោះ បង្ហាញសេចក្ដីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណស្ថានទូតដែលតែងតែយកចិត្តទុកដាក់ចំពោះពលករខ្មែរនៅប្រទេសថៃ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner