​មនុស្ស​​០​៦​នាក់ស្លាប់​ ​ក្នុង​នោះ​មាន​កុមារ​០​៥​នាក់​ ​ក្រោយ​ការ​បាញ់​ប្រហារ​ដ៏​កក្រើក​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ប៉ូលីស​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​កំពុង​បើក​ការស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​បុរស​ម្នាក់​ ​និង​កុមារ​០​៥​នាក់​ ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុងផ្ទះ​មួយ​នៅ​ឯ​ទីក្រុង​ ​Musk​o​gee​ ​នៅ​ម៉ោង​ប្រហែល​១​៖​៣​០​នាទី​ព្រឹក​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​

នៅពេលដែល​ក្រុម​ប៉ូលីស​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ ​ក៏បាន​ប្រទះឃើញ​មាន​ជន​ម្នាក់​កំពុង​កាន់​កាំភ្លើង​មួយ​ដើម​ ​ហើយ​ប៉ូលីស​ម្នាក់​ក៏បាន​បាញ់​ទៅលើ​ខ្មាន់​កាំភ្លើង​នោះ​តែ​មិន​ត្រូវ​ ​។​ ​ក្រោយមក​ទៀត​ ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​មន្ត្រី​ប៉ូលីស​ចាប់ខ្លួន​បានហើយ​ ​បន្ទាប់ពី​បាន​រត់​គេ​ត​បាន​បន្តិច​ ​។​

នៅ​ខាងក្នុង​ផ្ទះ​ដែល​ជា​កន្លែង​កើតហេតុ​ ​ម​ន្រ្តី​ប៉ូលីស​ក៏បាន​រក​ឃើញ​បុរស​ម្នាក់​ ​និង​កុមារ​ចំនួន​៤​នាក់​ទៀត​កំពុង​ដេក​ស្លាប់​ ​ហើយ​ទារក​ទើបនឹង​កើត​ម្នាក់​ក៏បាន​ស្លាប់​ដែរ​ ​នៅ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ម​ន្ទី​ពេទ្យ​ ​ខណៈ​ដែល​ភ្លាម​ៗ​នេះ​ទាំង​ឈ្មោះ​ជនរងគ្រោះ​ ​ឬ​ជន​សង្ស័យ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ ​៕​ ​ប្រភព​៖​ ​In​d​e​r​pendent

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner