​ប្រជាជន​មី​យ៉ា​ន់​ម៉ា​រាប់ពាន់​នាក់​និយាយ​ថា​ ​ពួកគេ​នឹង​ច្រានចោល​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​ហើយ​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​យោធា

​មី​យ៉ា​ន់​ម៉ា​៖​ ​អ្នកគាំទ្រ​យោធា​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ឧទ្យាន​ប្រជាជន​ក្នុង​ទីក្រុង​យ៉ាង​ហ្គ​ន​ ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ ​ចំពោះ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​កន្លងទៅ​នេះ​ ​។​

ប្រជាជន​នៅ​ក្នុង​តំបន់​ ​H​ma​w​b​i​, ​T​a​i​kk​y​i​, ​H​leg​u, ​M​in​g​a​lardon​ ​និង​ ​In​s​e​in​ ​បាន​ជិះរថយន្ត​រាប់​រយ​គ្រឿង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ដែល​ជាហេតុ​បង្ក​ឲ្យ​មានការ​កក​ស្ទះ​ចរាចរណ៍​នៅ​ខាងមុខ​ឧទ្យាន​ប្រជាជន​ ​។​ ​ក្រុម​បាតុករ​បាន​និយាយ​ថា​ ​ពួកគេ​នឹង​ច្រានចោល​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ​ហើយ​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​កង​យោធា​ ​។​

ដោយឡែក​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​សមាគម​ពុទ្ធសាសនា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក៏បាន​ប្តេជ្ញា​គាំទ្រ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​យោធា​ផង​ដែរ​ ​។​ ​សេចក្តីថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ឈរ​ជាមួយ​កងទ័ព​ ​ដើម្បី​ការពារ​ជាតិសាសន៍​ ​សាសនា​ ​និង​ការអប់រំ​ ​ហើយ​ទទួលយក​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី​ ​៕​ ​ប្រភព​៖​ ​M​y​an​mar​ ​Time​s

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner