​ក្រុម​គ្រូពេទ្យ​មី​យ៉ា​ន់​ម៉ា​គំរាម​ឈប់​ធ្វើការ​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា

​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ​យ៉ាងតិច​២​០​ ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​របស់​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ដែល​បាន​ផ្តួល​រំលំ​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​និង​ការរារាំង​ដំណើរការ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ​។​

ក្រុម​វេជ្ជបណ្ឌិត​បាន​គំរាម​ឈប់​ធ្វើការងារ​ ​បើ​ទោះបីជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​នៅតែ​បន្ត​កើន​ឡើង​ជាលំដាប់​នៅ​ក្នុង​ប្រទេស​ ​ដែល​មាន​ប្រជាជន​ចំនួន​៥​៤​លាន​នាក់​មួយ​នេះ​ក៏ដោយ​ ​។​ ​វេជ្ជបណ្ឌិត​ ​M​y​o ​T​h​e​t​ Oo ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បាន​និយាយ​ថា​ ​យើង​មិន​អាច​ទទួលយក​មេដឹកនាំ​ផ្តាច់ការ​ ​និង​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស​បានទេ​.. ​ពួកគេ​អាច​ចាប់ខ្លួន​យើង​គ្រប់ពេល​ ​។​ ​យើង​បាន​សម្រេច​ចិត្ត​ប្រឈមមុខនឹង​រឿង​នេះ​ ​យើង​ទាំងអស់គ្នា​បាន​សម្រេច​ចិត្ត​មិនទៅ​មន្ទីរពេទ្យ​ទេ​ ​។​

ជា​សារ​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងមក​នេះ​ ​ប្រយោគ​មួយ​ឃ្លា​បាន​សរសេរ​ថា​ “​មេដឹកនាំ​ផ្តាច់ការ​ត្រូវតែ​ដួល​រលំ​” ​ដែល​នេះ​ជា​ការ​សរសេរ​នៅ​ខាង​ក្រោយខ្នង​ ​នៃ​ឈុត​ស​ម្លៀ​ក​បំពាក់​របស់​វេជ្ជបណ្ឌិត​មី​យ៉ា​ន់​ម៉ា​ម្នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner