ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ការលក់ស្មាតហ្វូនមានជាង៣៨៥លានគ្រឿង ដោយក្នុងនោះ Apple ឈរនៅលំដាប់ទី១
អាមេរិក៖ ស្ថាប័នស្រាវជ្រាវ និងវិភាគ ដែលហៅកាត់ថា IDC បានអោយដឹងថា នៅត្រីមាសទី៤ នៃឆ្នាំ២០២០កន្លងទៅនេះ ស្មាតហ្វូនចំនួន៣៨៥.៩លានគ្រឿងត្រូវបានលក់នៅលើទីផ្សារ ក្នុងនោះ Apple បាននាំមុខគេ ដោយលក់បាន៩០.១លានគ្រឿង បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៩ កើនឡើង១៩.៩ភាគរយ ខណៈ Samsung លក់បាន៧៣.៩លានគ្រឿង ។
ទន្ទឹមគ្នា ក្រុមហ៊ុនចិន Xiaomi បានឈរនៅលេខរៀងទី៣ ដោយលក់បានចំនួន៤៣.៣លានគ្រឿង ស្របពេលដែលក្រុមហ៊ុន Oppo ដែលជាមានដើមកំណើតនៅចិនដែរនោះ បានឈរនៅលេខរៀងទី៤ ដោយលក់បានចំនួន៣៣.៨លានគ្រឿង ។
ដោយឡែកក្រុមហ៊ុនចិន Huawei វិញ តួលេខនៃការលក់ក៏បានច្រើនផងដែរ និងឈរនៅលេខរៀងទី៤ផងដែរ ដោយតួលេខនៃការលក់បានចំនួន៣២.៣លានគ្រឿង ពោលគឺចាញ់ Oppo តែបន្តិចប៉ុណ្ណោះ ៕ ប្រភព៖ GSM Arena