មីយ៉ាន់ម៉ាបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង បន្ទាប់ពីយោធាធ្វើការរុះរើរដ្ឋមន្រ្តីទ្រង់ទ្រាយធំ
មីយ៉ាន់ម៉ា៖ មីយ៉ាន់ម៉ាបើកកិច្ចប្រជុំលើកដំបូងនូវរដ្ឋមន្ត្រីទើបតែងតាំងថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃអង្គារម្សិលមិញ ក្នុងទីក្រុងណៃពិដោរ បន្ទាប់ពីយោធាបានធ្វើការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ។
លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង, ប្រធានាធិបតីស្តីទី អ៊ូ មីយីនត៍ ស្វេ និងរដ្ឋមន្ត្រីថ្មី០៩រូបទៀតបានបង្ហាញវត្តមាននៅក្នុងជំនួបនៅឯវិមានប្រធានាធិបតីនេះ ។ នៅក្នុងកិច្ចប្រជុំនោះ លោក មីន អោង ហ្លេង បានបញ្ចេញផែនការសំរាប់អនុវត្តក្នុងអំឡុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ននេះ រួមមានការបើកអាគារសាសនា និងវត្ត , បន្តការហោះហើរក្នុងស្រុក និងសេវាសណ្ឋាគារ ព្រមទាំងឧស្សាហកម្ម ស្របតាមវិធានការប្រឆាំងជំងឺកូវីដ១៩ ។ ជាពិសេសការធ្វើអោយសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ ដើម្បីបង្កើតឳកាសការងារសំរាប់អ្នកអត់ការងារធ្វើ និងបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាពីបរទេសមកពីប្រទេសទេសភ្លាមៗ ក្នុងអំឡុងពេលពិភពលោកជួបវិបត្តិជំងឺឆ្លង ។
បន្ថែមលើនេះ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ក៏បានធ្វើការជំរុញអោយសមាជិកគណៈរដ្ឋមន្រ្តីអនុវត្តតាមបទដ្ឋាន សម្រាប់ការធ្វើអោយប្រទេស ប្រសើរឡើងវិញ តាមរយៈការពិគ្រោះយោបល់ពហុភាគី ៕ ប្រភព៖ ស៊ីនហួរ