​សហរដ្ឋអាមេរិក​ប្រកាស​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារដណ្តើមអំណាច

​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​យ៉ាង​យកចិត្តទុកដាក់​ ​យើង​បាន​ចាត់ទុកថា​ ​ការ​ចាប់​ឃុំ​ខ្លួន​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​យូ​ ​វី​ន​ ម្យី​ន​ត៍ ​គឺជា​ទង្វើ​រដ្ឋប្រហារ​ ​។​

ស្ថិត​ក្រោម​ច្បាប់​សហរដ្ឋអាមេរិក​នោះ​ ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទាំងឡាយ​ដល់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ​ប៉ុន្តែ​ប្រសិទ្ធ​ភាព​ ​និង​ការ​អនុវត្ត​ប្រហែល​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ ​ព្រោះថា​ជំនួយ​អាមេរិក​ភាគច្រើន​ផ្ដល់​ឱ្យ​មី​យ៉ា​ន់​ម៉ា​ ​ធ្វើឡើង​តាមរយៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​សហរដ្ឋអាមេរិក​ ​ក្រសួងការបរទេស​អាមេរិក​របស់​ខ្លួន​នៅតែ​បន្ត​អំពាវនាវ​អោយ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​អ្នក​ដែល​កំពុង​ជាប់ឃុំ​ទាំងអស់​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner