Elon Musk ៖ អ្នកវិនិយោគគួរកុំចំណាយពេលលើកិច្ចប្រជុំ និងឯកសារច្រើនពេក

បរទេស៖ នៅសប្តាហ៍នេះស្ថាបនិកក្រុមហ៊ុន Telsa និង SpaceX ដ៏ល្បីល្បាញលោក Elon Musk បានលើកឡើងថា ប្រធានក្រុមហ៊ុននានាគួរតែឈប់ចំណាយពេលច្រើនពេកទៅលើការងារឯកសារ ឬកិច្ចការងារប្រជុំនោះទៅ។

លោក Musk បានពន្យល់ថា វាមានទំហំច្រើនពេកហើយនៅពេលបច្ចុប្បន្ននេះដែលមេដឹកនាំអាជីវកម្មនានាបានប្រើប្រាស់ពេលវេលាប្រចាំថ្ងៃដើម្បីតែការពិភាក្សាគ្នានៅក្នុងបន្ទប់ប្រជុំ ឬតាមវិដេអូក្តី និងព្រមទាំងឯកសម្រាប់ធ្វើបទបង្ហាញផងប៉ុន្តែជាក់ស្តែងពួកគេបានបរាជ័យក្នុងផ្តល់ការយកចិត្តទុកដាក់ទៅលើយុទ្ធសាស្ត្រក្នុងការធ្វើឲ្យផលិត ឬសេវាកម្មរបស់គេកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដោយគំនិតច្នៃប្រឌិតជំនួសវិញ។

ទោះបីជាយ៉ាងណាក្តី ការថ្លែងរបស់ Musk នេះគឺសំដៅតែទៅលើក្រុមប្រធានក្រុមហ៊ុន ប្រធានប្រតិបត្តិ និងមេដឹកនាំអាជីវកម្មទាំងឡាយដែលនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។

លោកបន្តទៅកាន់ក្រុមអ្នកកាសែតរបស់ The Wall Street ថា ៖ចំណាយពេលឲ្យបានតិចទៅលើបញ្ហាហិរញ្ញវត្ថុ ចំណាយពេលឲ្យតិចទៅលើកិច្ចប្រជុំការធ្វើបទបង្ហាញ ប៉ុន្តែត្រូវតែចាយពេលឲ្យច្រើនទៅលើកិច្ចការងារអភិវឌ្ឍផលិតផលរបស់អ្នកឲ្យកាន់តែអស្ចារ្យគឺរឿងល្អទៅវិញ។

គួរឲ្យដឹងដែរថា មហាសេដ្ឋីពាន់លានដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោករូបនេះត្រូវបានគេមើលឃើញថា តែងតែមានគំនិតខុសពីគេចំពោះបញ្ហាគ្រប់គ្រង ប៉ុន្តែបើគ្រប់គ្នាធ្លាប់បានដឹងអំពីបទពិសោធដ៏ជូរចត់របស់គាត់កាលពីអតីតនោះប្រហែលជាមិនមានប្រតិកម្មខ្លាំងឡើយ ហើយក្នុងនោះផងដែរលោកក៏តែងតែបានជជែកវែកញែកខ្លាំងៗជាមួយនឹងអ្នកជំនាញចំពោះការប្រើប្រាស់ធនធានទៅលើបណ្តាញសង្គមច្រើនពេក៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner