Bloomberg ៖ កូរ៉េខាងត្បូងជាប់ឈ្មោះជាប្រទេសមានសេដ្ឋកិច្ចបែបបច្ចេកវិទ្យាលេខ 1 លើលោក

បរទេស ៖ យោងតាមការបង្ហាញចុងក្រោយនៃការសិក្សាដោយកាសែត Bloomberg គិតត្រឹមថ្ងៃពុធនេះបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងគឺជាមហាអំណាចសេដ្ឋកិច្ចបែបបច្ចេកវិទ្យាខ្លាំងបំផុតលើលោកខណៈដែល
មហាយក្សអាមេរិកបានធ្លាក់ចេញពីតារាងកំពូលទាំង 10 បាត់ទៅហើយទុកឲ្យបណ្តាប្រទេសនៅតំបន់អឺរ៉ុបមកជំនួសវិញ។

ប្រភពដដែលនេះអាចឲ្យយើងដឹងបានទៀតថាប្រទេសកូរ៉េបានប្រជែងយកបានតំណែងលេខ 1 នេះពីប្រទេសអាល្លឺម៉ង់ដែលបច្ចុប្បន្នបានធ្លាក់ទៅលេខរៀងទី 4 ហើយក៏ជាលើកទី 7 ហើយដែរ ដែលកូរ៉េស្ថិតនៅក្នុងតារាងកំពូលនេះក្នុងរយៈពេល 9 ឆ្នាំចុងក្រោយ។ក្នុងនោះគេបានមើលឃើញថាសិង្ហបុរី និងស្វីសគឺបានឡើងទៅកាន់លេខរៀងទី 3 និងទី 4 ក្នុងតារាង។

គួរឲ្យដឹងដែរថាការដាក់ចំណាត់ថ្នាក់របស់ Bloomberg គឺអាចធ្វើឡើងតាមរយៈការវិភាគទៅលើវិស័យ និងកត្តាសំខាន់ៗចំនួន 7 ដូចជាការស្រាវជ្រាវថ្មីរបស់ប្រទេសការចំណាយទៅលើការអភិវឌ្ឍសមត្ថភាពផលិតកម្មនៅក្នុងប្រទេស និងជាពិសេសបណ្តាក្រុមហ៊ុនយក្សដែលមានវត្តមាននៅក្នុងប្រទេស និងផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោកផងដែរ។

ទិន្នន័យដែលប្រមូលបានដោយ Bloomberg ត្រូវបានធ្វើឡើងតាំងតែពីមុនបញ្ហាកូវីដកើតឡើងម្ល៉េះហើយបណ្តាប្រទេសមួយចំនួនដែលនៅកំពូលតារាងដូចជា កូរ៉េខាងត្បុងអាល្លឺម៉ង់ និងអុីស្រាអ៊ែលក៏ត្រូវបានគេអាចមើលឃើញដែរថាជាប្រទេសនាំមុខគេផងដែរចំពោះការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកូវីដផងព្រមទាំងការពន្លឿនវ៉ាក់សាំងកូវីដផង។

កត្តាដែលបានជំរុញកូរ៉េខាងត្បូងខ្លាំងឲ្យឡើងទៅដល់លេខរៀងទី 1 នោះគឺភាគច្រើនបានមកពីសកម្មភាពស្នើសុំប៉ាតង់នៃបច្ចេកវិទ្យាថ្មី និងជាពិសេសសកម្មភាពរបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍ និងស្រាវជ្រាវបច្ចេកវិទ្យាព្រមទាំងផលិតកម្មផង។

អាមេរិកដែលធ្លាប់មានឈ្មោះជាប្រទេសស្ថិតនៅកំពូលតារាងនេះតាំងតែពីការចាប់ផ្តើមធ្វើចំណាត់ថ្នាក់ដំបូងបំផុតរបស់ Bloomberg កាលពីឆ្នាំ2013 នោះបានធ្លាក់មកលេខរៀងទី 11 វិញសម្រាប់ឆ្នាំ 2020 ហើយមូលហេតុចម្បងនោះគឺដោយសារតែការធ្លាក់ចុះនៃប្រព័ន្ធអប់រំជាន់ខ្ពស់របស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅក្រោយពេលរដ្ឋាភិបាលលោក Trump បានព្យាយាមសិស្សនិស្សិតបរទេសដែលនិយមធ្វើដំណើរមកអាមេរិកដើម្បីសិក្សាមុខវិជ្ជានេះជារៀងរាល់ឆ្នាំនោះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner