វៀតណាម៖ អ្នកធ្វើការ៣៧នាក់ក្នុងតំបន់ឧស្សាហកម្មមួយបានឆ្លងកូវីដ១៩
ប្រទេសវៀតណាមបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចំនួន៥៧នាក់បន្ថែមទៀត ក្នុងនោះដែរ មានឆ្លងក្នុងសហគមន៍ចំនួន៥៦នាក់ ម្នាក់ទៀតនាំចូលពីក្រៅប្រទេស។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១នេះ វៀតណាមបានប្រកាសពីរកឃើញឆ្លងក្នុងសហគមន៍ចំនួន៣៧នាក់ ដោយពួកគេសុទ្ធតែជាអ្នកធ្វើការនៅតំបន់ឧស្សាហកម្ម ស្ថិតក្នុងក្រុង Chi Linh ខេត្ត Hai Doung។
រីឯកាលពីល្ងាចថ្ងៃទី៣ កុម្ភៈ វៀតណាមក៏បានប្រកាសពីករណីឆ្លងថ្មីចំនួន២០នាក់ទៀត ក្នុងនោះ មានតែម្នាក់ទេដែលជាករណីនាំចូល ហើយ១៩នាក់ទៀតគឺជាការឆ្លងក្នុងសហគមន៍ ក្នុងនោះ ១៤នាក់នៅ Hải Dương ៤នាក់នៅ Quảng Ninh និងម្នាក់ទៀតនៅ Gia Lai ។
វៀតណាមមានករណីកូវីដ១៩ សរុបចំនួន១៩៤៨នាក់ ជាសះស្បើយ១៤៦១នាក់ ស្លាប់៣៥នាក់៕