អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០៥លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៤លាន៩០ម៉ឺន៧ពាន់១៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៧ម៉ឺន៨ពាន់៥៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៦លាន៦៣ម៉ឺន៣ពាន់១៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន១៥ម៉ឺន៤៥៧នាក់ ស្លាប់ចំនួន៤៦ម៉ឺន១ពាន់៩៣០នាក់ និងជាសះស្បើយចំនួន១៦លាន៩០ម៉ឺន៦ពាន់៧៧៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៩ម៉ឺន១ពាន់១២៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៧៤២នាក់ និងជាសះស្បើយ១០លាន៤៧ម៉ឺន៩ពាន់៥០៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៣៣ម៉ឺន៩ពាន់៩២១នាក់ ស្លាប់២២ម៉ឺន៧ពាន់៥៩២នាក់ និងជាសះស្បើយ៨លាន២៣ម៉ឺន៦ពាន់៨៦៤នាក់ ៕ ប្រភព៖ worldometers
![](https://asset.ams.com.kh/central/media/2021/02/large_zgHLxA2U81kZekjq0TMs6xdLWuHOTZJoBqaXwNSfs0Q.jpg)
![](https://asset.ams.com.kh/central/media/2021/02/116192864_gettyimages-1230204366.jpg)