យោធាមីយ៉ាន់ម៉ាដោះលែងមនុស្ស៤០០នាក់ ក្រោយចាប់ខ្លួននៅក្នុងរដ្ឋប្រហារ ខណៈលោកស្រី ស៊ូជី បន្តឃុំខ្លួនដដែល
មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានដោះលែងមនុស្សប្រមាណ៤០០នាក់ រួមទាំងអតីតសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) និងបានបញ្ជាអោយពួកគេត្រឡប់ទៅផ្ទះវិញ នេះបើតាមការបញ្ជាក់របស់សមាជិកសភាម្នាក់នៃគណបក្ស NLD ។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចនេះ រួមទាំងមេដឹកនាំបក្សលោកស្រី អ៊ុងសាន ស៊ូជី ទំនងជានៅតែស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះដដែរ បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។
នៅពេលដែលយោធាបានដណ្តើមអំណាច សមាជិកសភាគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ជាច្រើននាក់បានស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ នៅមុនសម័យប្រជុំសភាថ្មីដែលមានអាសនៈ៦៦៤ ដែលនឹងត្រូវកោះប្រជុំនៅពេលក្រោយ ខណៈគណបក្ស NLD បានឈ្នះអាសនៈចំនួន ៣៩៦ នៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាកន្លងទៅ ៕ ប្រភព៖ ABS-CBN
![](https://asset.ams.com.kh/central/media/2021/02/np_file_67241-1024x682.jpeg)
![](https://asset.ams.com.kh/central/media/2021/02/2021_02_01_110278_1612178402._large-1024x683.jpg)