ក្រសួងព័ត៌មានមីយ៉ាន់ម៉ាព្រមានប្រព័ន្ធផ្សព្វផ្សាយ និង ប្រជាជនកុំអោយចែកចាយពាក្យចចាមអារ៉ាម និងការញុះញង់អោយមានចលាចល
មីយ៉ាន់ម៉ា៖ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានបណ្តាញសារព័ត៌មាន និង ប្រជាជនកុំឲ្យចែកចាយពាក្យចចាមអារ៉ាមលើប្រព័ន្ធផ្សព្វផ្សាយសង្គម និង ញុះញង់ឲ្យមានចលាចល ក៏ដូចជាជំរុញឲ្យប្រជាជនសហការជាមួយរដ្ឋាភិបាល ។
ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាជនមួយចំនួនកំពុងបង្កើនពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គម និងបង្កើតការជួបជុំដើម្បីញុះញង់ ព្រមទាំងចេញសេចក្តីថ្លែងការណ៍ដែលអាចបង្កចលាចល ។ យើងសូមជំរុញឲ្យប្រជាជនកុំធ្វើសកម្មភាពទាំងនេះ ហើយយើងសូមជូនដំណឹងដល់សាធារណៈជនឲ្យសហការ ដោយយោងតាមច្បាប់ដែលមានស្រាប់ និងរដ្ឋាភិបាល ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតថាតើពាក្យចចាមអារ៉ាម ឬការជួបជុំប្រភេទអ្វីដែលខ្លួនចង់សំដៅនោះទេ គ្រាន់តែបានព្រមានថា បញ្ហានេះ នឹងធ្វើអោយប៉ះពាល់ដល់សាមគ្គីភាពជាមួយប្រជាជន និងអន្តរាយដល់ស្ថិរភាពរបស់ប្រទេស ៕ ប្រភព៖ Myanmar Times
![](https://asset.ams.com.kh/central/media/2021/02/np_file_67021-1024x682.jpeg)
![](https://asset.ams.com.kh/central/media/2021/02/EtOd8vhXIAcX5UZ-1-1024x684.jpg)