​សហរដ្ឋអាមេរិក​​សម្រេច​បន្ត​សន្ធិសញ្ញា​ ​New​ ​START​ ជាមួយរុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត

អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ផ្លី​ន​ខេន​ ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​បាន​សម្រេច​បន្ត​សន្ធិសញ្ញា​រំសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​New​ ​START​ ​ជាមួយ​រុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត​ ​ដោយ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​

លោក​ ​អាន់​តូ​នី​ ផ្លី​ន​ខេន​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សន្យា​រក្សា​ប្រជាជន​អាមេរិក​អោយ​រួចផុត​ពី​ការ​គំរាមកំហែង​នុយ​ក្លេអ៊ែ​រ​ ​ដោយ​ការ​ស្តារ​ភាពជា​អ្នកដឹកនាំ​របស់​សហរដ្ឋអាមេរិក​លើ​ការ​គ្រប់​ ​គ្រង​អាវុធ​ ​។​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បន្ថែម​ទៀត​ថា​ ​ថ្ងៃនេះ​សហរដ្ឋអាមេរិក​បាន​បោះជំហាន​ដំបូង​ឆ្ពោះទៅ​រកការធ្វើ​ល្អ​តាម​ការ​សន្យា​ ​នៅពេលដែល​ខ្លួន​បាន​បន្ត​សន្ធិសញ្ញា​ ​New​ ​START​ ​ថ្មី​ជាមួយ​រុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត​ ​។​

សូម​ជម្រាប​ថា​ ​សន្ធិសញ្ញា​ ​New​ ​START​ ​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២​០​១​០​ ​រវាងប្រទេស​រុស្ស៊ី ​និង​សហរដ្ឋអាមេរិក​ ​ហើយនឹង​ត្រូវ​ចប់​សុពលភាព​នៅដើម​ឆ្នាំ​២​០​២​១​នេះ​ ​។​ ​សន្ធិសញ្ញា​នេះ​ ​មាន​គោលដៅ​គ្រប់គ្រង​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​កាត់បន្ថយ​វា​បន្តិចម្តងៗ​ ​ស្របតាម​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​១​៩​៦​៨​ ​៕​ ​ប្រភព​៖​ ​M​os​cow​ ​Time​s

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner