ពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

រាជធានីភ្នំពេញ៖ សាលាបឋមសិក្សាចតុមុខត្រូវបានក្រសួងអប់រំយុវជននិងកីឡាជ្រើសរើសដាក់ឱ្យអនុវត្តន៍ការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាសាលាគំរូមុនគេក្នុងឆ្នាំសិក្សា២០២១នេះ។សុខភាពសិក្សាគឺសំដៅដល់សំណុំសកម្មភាពផ្សេងៗសម្រាប់លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយផ្លូវចិត្តនិងសង្គមរបស់អ្នកសិក្សានិងបុគ្កលិកអប់រំ។

ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីតំណាងក្រសួងស្ថាប័នតំណាងដៃគូអភិវឌ្ឍតំណាងក្រុមហ៊ុនឯកជនមន្ត្រីក្រោមឱវាទក្រសួងអប់រំយុវជននិងកីឡាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាចតុមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលអង្គការជាដៃគូនានានិងក្រុមហ៊ុនMSAKINOCAREដែលជាដៃគូមិនអាចខ្វះបានរបស់ក្រសួងអប់រំយុវជននិងកីឡាដែលកន្លងមកបានឧបត្ថម្ភ និងគាំទ្រផ្នែកសុខភាពបន្ទប់សុខភាពកម្មវិធីពិនិត្យសុខភាពកម្មវិធីអប់រំសុខភាពទឹកស្អាតនិងអនាម័យតាមសាលារៀនពិសេសសម្រាប់ការប្រារព្ធពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលារៀនគំរូដែលបានអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំសិក្សា២០២១នេះតទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថានៅក្នុងបរិបទកូវីដនេះសុខភាពសិក្សាគឺជាអាទិភាពរបស់ក្រសួងអប់រំយុវជននិងកីឡាដូចនេះឯកឧត្តមបានសំណូមពរឱ្យគ្រប់ខេត្តក្រុងទាំងអស់បង្កើតជាសាលាគំរូស្តីពីការអនុវត្តសុខភាពសិក្សាឱ្យបានមួយៗផងដែរ។ដើម្បីអនុវត្តន៍ការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយទទួលបានលទ្ធផលល្អត្រូវមានការចូលរួមសហការពីមាតាបិតាឬអាណាព្យាបាលសិស្សអាជ្ញាធរដែនដីមណ្ឌលសុខភាពស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍តំណាងវិស័យឯកជនផងដែរ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner