​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បរាជ័យ​ ​ជុំវិញ​ការ​ព្រមព្រៀង​ចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា

​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ UNSC ​បាន​បរាជ័យ​ក្នុង​ការ​ព្រមព្រៀង​លើ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ ​ដែល​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​រយៈពេល​ពីរ​ម៉ោង​មិនបាន​ទទួលការ​គាំទ្រ​ពី​ចិន​ ​។​ ​ក្រុម​ ​អ្នកការទូត​និយាយ​ថា​ ​ការពិភាក្សា​លើ​សេចក្តីថ្លែង​ការណ៍​នេះ​នឹង​នៅតែ​បន្ត​ ​។​

កិច្ចប្រជុំ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​យោធា​បាន​ឃុំ​ខ្លួន​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​កាល​ពីព្រឹក​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ហើយ​បន្ទាប់មក​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​បាន​ឡើង​កាន់អំណាច​ ​។​

យ៉ាងណាមិញ​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា​ ​រដ្ឋប្រហារ​របស់​ខ្លួន​គឺ​មាន​លក្ខណៈ​ជា​រដ្ឋធម្មនុញ្ញ​ ​ហើយ​បាន​សន្យា​ថា​ ​នឹង​រៀបចំ​ការបោះឆ្នោត​សារ​ជាថ្មី​ ​ដោយ​អះអាង​ថា​ ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​គឺ​មានការ​ក្លែង​បន្លំ​សន្លឹកឆ្នោត​ ​។​ ​ចំណែក​ស្ថានភាព​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​នឹង​នៅតែ​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ​ ​៕​ ​ប្រភព​៖​ ​A​l​j​a​z​e​era

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner