រដ្ឋមន្រ្តីក្រសួងផែនការអញ្ជើញបើកសិកា្ខសាលាពិគ្រោះយោបល់លើវិធីសាស្រ្ត និងកម្រងសំណួរ អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១
ឯកឧត្តកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខសាលាពិគ្រោះយោបល់លើវិធីសាស្រ្តនិងកម្រងសំណួរអង្កេតប្រជាសាស្រ្ត ឆ្នាំ២០២១ នាព្រឹកថ្ងៃ ទី០៤ ខែ កុម្ភះ ឆ្នាំ២០២១នៅភោជនីយដ្ឋា នទន្លេបាសាក់២ ។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ឆាយថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសាសន៍ថាគោលបំណងសិក្ខាសាលានាពេលនេះគឺដើម្បីដាក់ឆ្លងស្នើសុំយោបល់និងអនុសាសន៍ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អំពីបញ្ជីសំណួរសម្រាប់អង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជា ឆ្នាំ២០២១។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយថនបានលើកឡើងអំពីតួនាទីនិងអត្ថប្រយោជន៍របស់ទិន្នន័យស្ថិតិនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការរៀបចំនូវគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមដើម្បី
ឆ្លើយតបទៅនឹងបញ្ហាសារៈសំខាន់ដ៍ធំធេង ក្នុងការបង្កើត ប្រព័ន្ធទិន្នន័យ ស្ថិតិសេដ្ឋកិច្ច សង្គមកិច្ចប្រជាសាស្រ្តនិងសុខាភិបាល ជាពិសេសទិន្នន័យអង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជា។នៅក្នុងសតវត្សទី២១នេះព័ត៌នានស្ថិតិរិតតែមានតម្លៃខ្លាំងឡើង ហើយស្ថិតិបានក្លាយជាឧករណ៍ដ៍សំខាន់សម្រាប់ការយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចនិងសង្គម កិច្ចនៅក្នុងប្រទេសនីមួយៗ។ដូច្នេះការយល់ច្បាស់អំពីអង្គគំនិតដែលបង្កប់ក្នុងទិន្នន័យស្ថិតិនិងអំពីសក្តានុពលនៃការប្រើប្រាស់ទិន្នន័យទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីអោយគេធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ។
ឯកឧត្តម ទេសរដ្ឋមន្រ្តីក្រសួងផែនការបានបញ្ជាក់ថាដើម្បីអោយការប្រមូលទិន្នន័យនានលក្ខណៈគ្រប់ជ្រុងជ្រោយនិងធានាបាននូវគុណភាពសម្រាប់ប្រើប្រាស់យើងត្រូវឆ្លងកាត់តំណាក់កាលជាច្រើនដូចជាការរៀបចំវិធីសាស្រ្តអង្កេត ការរៀបចំកម្រងសំណួរ ការបណ្តុះបណ្តាល ការប្រមូលកែឆ្នៃ ការចងក្រងការវិភាគ ការបកស្រាយនិងការផ្សព្វផ្សាយជាដើម។
ជំនួសមុខអោយក្រសួងផែនការនិងក្រសួងសុខាភិបាលក៍ដូចរាជរដ្ឋាភិបាលទាំងមូលឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនបានសម្តែងនូវការការកោតសរសើរដល់មន្រ្តីក្រុមការងារទាំងអស់ដែលបានចូលរួម យ៉ាងសស្រាក់សស្រាំក្នុងការរៀបចំបញ្ជីសំណួរសម្រាប់ការអង្កេតនេះនិងសូមឯកឧត្តម លោកជំទាវលោក លោកស្រីមេត្តាចូលរួមផ្តល់នូវមតិយោបល់និងគំនិតល្អៗ ជាអតិបរិមា ដើម្បីធ្វើការកែលម្អ តារាងសំណួរ អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១នេះអោយទទូលបានជោគជ័យ។
សូមបញ្ជាក់ថាការអង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជាទាំង៤លើកកន្លងសុទ្ធតែទទូលបានជោគជ័យល្អ ហើយលទ្ធផលក៍បានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ព្រមទាំងបានទទូលការគាំទ្រពីស្ថាបនជាតិនិងអន្តរជាតិ។ដូចនេះសូមបន្តប្រពៃណីនៃការខិតខំប្រឹងប្រែងនេះដើម្បីអោយការអង្កេតប្រជាសាស្រ្តនិងសុខភាពឆ្នាំ២០២១នេះទទូលបានលទ្ធផលល្អនិងជោគជ័យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវគុណភាពទិន្នន័យ៕ដោយ -រ៉ាវុធ