ប្រមុខដឹកនាំអង្គការសហប្រជាជាតិសន្យានឹងធ្វើគ្រប់យ៉ាង ដើម្បីអោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបរាជ័យ
អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស នៅថ្ងៃពុធនេះអះអាងថា រូបលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលអាចធ្វើទៅបាន ដើម្បីដាក់សម្ពាធលើមីយ៉ាន់ម៉ា និងធ្វើឱ្យប្រាកដថា រដ្ឋប្រហារនឹងទទួលបរាជ័យ ។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយកាសែតអាមេរិក Washington Post លោក ហ្គូទែរែស បានគូសបញ្ជាក់ថា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើទៅបាន សំដៅជំរុញអោយតួអង្គសំខាន់ៗ និងសហគមន៍អន្តរជាតិដាក់សម្ពាធលើមីយ៉ានម៉ា ដើម្បីធ្វើឱ្យប្រាកដថា រដ្ឋប្រហារនេះនឹងបរាជ័យ ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋប្រហារ និងចេតនាចង់កែប្រែលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាជន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ៕ ប្រភព៖ AFP
![](https://asset.ams.com.kh/central/media/2021/02/a-person-holds-up-a-placard-depicting-aung-san-suu-kyi-in-bangkok-5.webp)
![](https://asset.ams.com.kh/central/media/2021/02/a7f57bb4-66a7-11eb-bc00-908c10a5850a_image_hires_143416.webp)