កូវីដ១៩៖ ថៃ ឡាវ ព្រុយណេ សុទ្ធតែគ្មានអ្នកឆ្លងថ្មី ម្សិលមិញ តែវៀតណាមមាន១ករណីថ្មី

អត្ថបទដោយ៖
Kien Sereyvuth

បើតាមទីភ្នាក់ងារ asean briefing បានឲ្យដឹងថា ក្រៅពីកម្ពុជា បណ្តាប្រទេសអាស៊ាន២ប្រទេសទៀត រួមមានដូចជា ថៃ និងឡាវ ព្រុយណេ កាលពីម្សិលមិញ សុទ្ធតែគ្មានករណីឆ្លងថ្មី នៃជម្ងឺកូវីដ១៩។ តែវៀតណាម មានករណីឆ្លងថ្មី ១ករណី។

ប្រភពថា សម្រាប់វៀតណាម កាលពីថ្ងៃទី២៤ ឧសភា រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួនម្នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣២៥នាក់ ប៉ុន្តែមានអ្នកជាសះស្បើយ២៦៤នាក់ហើយ។ សម្រាប់ថៃវិញ មិនមានករណីឆ្លងថ្មីទេ ម្សិលមិញ ដូច្នេះចំនួនឆ្លងសរុបនៅតែ៣០៤០នាក់ ហើយអ្នកស្លាប់មាន៥៦នាក់ ។ រីឯព្រុយណេវិញ ក៏ពុំមានករណីឆ្លងថ្មីដែរ ម្សិលមិញ ខណៈដែលប្រទេសនេះមានអ្នកឆ្លងសរុប១៤១នាក់។ សម្រាប់ឡាវវិញ គ្មានករណីថ្មីដែរ ហើយមកទល់ពេលនេះ ១៩ករណីដដែល។

បើតាមប្រភពបន្ថែមទៀតថា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បើគិតត្រឹមម្សិលមិញ សិង្ហបុរីរកឃើញករណីឆ្លងថ្មីច្រើនជាងគេ បន្ទាប់មកគឺឥណ្ឌូនេស៊ី ខណៈដែលប្រទេសច្រើនបន្ទាប់ទៀត គឺជាប្រទេសហ្វីលីពីន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner