ក្រុមការងារមូលដ្ឋានភូមិថ្មីចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចែកអំណោយដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិថ្មី លោក ម៉ៅ សារី តំណាង ឯកឧត្តម នៃ និយម អនុប្រធានគណកម្មាការពង្រឹងសង្កាត់ និងជាប្រធានគណៈពង្រឹងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានដឹកនាំក្រុមការងាររួម ជាមួយនិងមេភូមិ សាមាជិក សមាជិការ និងយុវជន ស.ស.យ.ក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះបានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្អះ និងបាននាំយកអំណោយ ក្រុមការងារចុះជួយសង្កាត់ តាខ្មៅ ចែកជួនដល់ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះចំនួន ៣៤ គ្រួសារ។

នៅក្នុងឱកាស នៃការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋទាំង ៣៤ គ្រួសារ នៅក្នុងភូមិថ្មី នេះ លោក ម៉ៅ សារី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីឯកឧត្តម នៃ និយម ប្រធានក្រុមការងារពង្រឹងភូមិថ្មី និងពីប្រធានគណពង្រឹងមូលដ្ឋាន សង្កាត់តាខ្មៅ ទៅលើការយកចិត្តទុកដាក់ ទៅលើសុខទុក្ខប្រជាជននៅក្នុងមូលដ្ឋាន តាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងពិសេស ប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺត្រូវយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច ។

ក្រុមការងារចុះពង្រឹងមូលដ្ឋានទាំង ក៏បានធ្វើការអប់រំណែនាំបន្ថែម ទៅលើការរក្សាអនាម័យ ការរក្សាគម្លាត ក្នុងគ្រាដែលកម្ពុជា ក៏ដូចជានៅប្រទេសនានា នៅជុំវិញពិភពលោក កំពុងជួបនឹងបញ្ហាមេរោគប្រភេទថ្មីកូវីដ ១៩ ដែលបានបណ្តាលអោយមនុស្សស្លាប់ និងឆ្លងជំងឺនេះជាច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូស្តាប់តាមការណែនាំរស់ក្រសួងសុខាភិបាល គឺចូលរួមគ្នាទប់ស្កាត់ កំអោយមេរោគនេះ ឆ្លងរីករាលដាល់ខ្លាំងឡើង ដែលទាំងអស់នេះគឺបាននិងកំពុងបង្កបញ្ហាព្រួយ៉ាងខ្លាំរបស់ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

គួរបញ្ជាកថា អំណោយ របស់ក្រុមការងារចុះជួយសង្កាត់ តាខ្មៅដែលបានចែកជូន ប្រជាពលរដ្ឋ ជីវភាពខ្វះខាត ចំនួន៣៤ គ្រួសារ  ក្នុងភូមិថ្មី ដែលក្នុង១ គ្រួសារទទួលបានមាន អង្ករ ចំនួន១០ គីឡូក្រាម,មី ចំនួន ០១ កេស, សាប៊ូ ចំនួន ០១ កព្ចាប់ និងម៉ាស ចំនួន ០១ ដំ ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner