លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ អំណោយ កាកបាទក្រហមកម្ពុជា ជូនគ្រួសារ រងគ្រោះ ដោយ អគ្គិភ័យ ឆេះ ផ្ទះ និងថ្លែងអំណរគុណចំពោះកងកម្លាំងដែលបានជួយអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារ  ដែលរងគ្រោះ ដោយសារ អគ្គិភ័យ  ដែលបណ្តាលឲ្យផ្ទះខូចខាតទាំងស្រុង កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ជំទាវកិត្តិសង្គហបណ្ឌិតបានពាំនាំនូវកាផ្តាំផ្ញើរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជានូវការសួរសុខទុក្ខ ដោយក្តី អាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញ លំនៅដ្ឋាន និងទ្រព្យសម្បត្តិ របស់ គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះលោក ជំទាវក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ សូមមានការ ប្រុងប្រយ័ត្នចំពោះ ការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភព នៃគ្រោះថ្នាក់ជៀសវាង មានគ្រោះ អគ្គិភ័យ កើតឡើង ជាយថាហេតុ ។ អំណោយ ដែលបានចែក ជូន គ្រួសារ ងគ្រោះទទួលបានអង្ករ ៥០គីឡូក្រាម កៅស៊ូ តង់១ ធុង ទឹក ជ័រ ១, ឆ្នាំងបាយ សម្ល ២, កន្ទេលបត់១, មី១កេស , ត្រីខ ១០ កំប៉ុង, ទឹកស៊ីអុីវ ៦ ដប, មុង ១ ភួយ ១, ក្រម៉ា ១, សារុង១  និងថវិកាមួយចំនួន។

បន្ទាប់មកទៀតលោកជំទាវក៏បានអញ្ជើញថ្លែងអំណរគុណដល់កងកម្លាំងស្នងការនគរបាលខេត្តស្វាយរៀង ដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គិភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកជំទាវក៏បានជំរុញឲ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាព បង្ការ ការពារសង្គ្រោះប្រជាពលដែលជួបគ្រោះអាសន្ន ពិសេស ករណីអគ្គិភ័យនេះតែម្តង។ ជាមួយនោះ លោកជំទាវក៏បានក្រើនរំលឹកឲ្យកងកម្លាំង នគរខេត្តស្វាយរៀង ទាំងអស់បន្តអនុវត្តន៍នូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner