គិតត្រឹមព្រឹកថ្ងៃទី២៥ ឧសភានេះ ក្រសួងសុខាភិបាល ពុំមានរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី២៥ ឧសភា ២០២០ យេីងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយ ចំនួន១២២នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។

យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហិ៍ពិពាហិ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ១៦៦៤២ ស្មេីនឹង ១០២៤ ក្នុង១លាននាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner